Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការដោយសារសង្គ្រាម មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការដោយសារសង្គ្រាម មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ក្នុងបុព្វហេតុការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​និង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ​ ដែល​បច្ចុប្បន្នរស់នៅភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកព្រិន្ទបាលឯក ថោ ធីម  បានបញ្ជាក់ថា៖ គាត់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ១៩៧៩ ស្ថិតក្នុងអង្គភាពកងវរសេនាតូចលេខ១៩ ដែលជាអង្គភាពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលអង្គភាពនេះធ្លាប់បានសហការ ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត​ ហើយរំដោះទីរួមខេត្តកំពង់ធំ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ១៩៧៩ ។ លោក ថោ ធីម បានបញ្ជាក់ទៀតថា៖ គាត់បានត្រូវរបួសពីការនៅក្នុងសមរភូមិ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងនៅតំបន់ចុងដា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅឆ្នាំ ១៩៨១ ។ បច្ចុប្បន្នមានជីវភាពលំបាកខ្វះខាត ដោយត្រូវចិញ្ចឹមកូនចំនួន ៥នាក់ នៅ​ក្នុង​បន្ទុក​ ក្នុងនោះមាន ៤នាក់ កំពុងធ្វើកម្មករនៅរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះលោកព្រិន្ទបាលឯក ថោ ធីម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនរបួសពិការនៅក្នុងសមរភូមិ ដើម្បីការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត, អៀង សារី និងខៀវ សំផន នឹងបានតស៊ូទាំងការលំបាកក្នុងការចិញ្ចឹមបីបាច់គ្រួសារ ហើយនិងជានិច្ចកាល បានចូលរួមជាមួយសង្គមជាតិ នឹងបានគាំទ្រដាច់ខាតដោយឥតងាករេ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន   និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូតមក។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនៅស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមគ្រួសារលោក ថោ ធីម និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ខិតខំប្រកបរបរ រកទទួលទានចិញ្ចឹមជីវិតឲ្យកាន់តែមានភាពប្រសើរឡើង ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV