Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយ​បទ​បញ្ជា​ របស់​ឯកឧត្ដម​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ និង​គណៈបញ្ជាឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ស្តីពី​ការអនុវត្ត​វិធានការណ៍​ចាំបាច់​មួយ​ចំនួន​ នៅ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយ​បទ​បញ្ជា​ របស់​ឯកឧត្ដម​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ និង​គណៈបញ្ជាឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ស្តីពី​ការអនុវត្ត​វិធានការណ៍​ចាំបាច់​មួយ​ចំនួន​ នៅ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​

ខេត្តកំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២៦​ នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ បាន​បេីកកិច្ច​ប្រជុំ​ ថ្នាក់​ដឹកនាំ​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ និង​ការិយាល័យ​ ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ ដេីម្បីចាត់​តាំង​អនុវត្តន៍​តាម​បទ​បញ្ជា​របស់​ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ពៅ​ ហេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ និង​សេចក្ដី​ណែនាំ​មួយ​ចំនួន​របស់​ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈបញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ស្តីពី​វិធានការណ៍​នានា​ក្នុង​កិច្ចសហការ​ ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សា​សណ្ដាប់​ធ្នាប់​សង្គម​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​  អន្តរជាតិ​ នៅ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពុទ្ធ​សករាជ​ ២៥៧០​ ដែលនឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ​ ។ ដែល​កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ។

លោក​វរសេនីយ៍ឯក ​អ៊ូ​ ឆេង​កន​ មេបញ្ជាការ​រង​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ឡើង​អាន​បទ​បញ្ជា​លេខ​ ០០១/២០២៦​ ប​ជ​ របស់​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ ស្តី​ពី​ ការ​គ្រប់គ្រង​កម្លាំង ​ធានា​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២៦​  និង​ផ្សព្វផ្សាយ​ខ្លឹមសារ​ស្តីពី​កិច្ច​ប្រជុំ​ស្តីពី​វិធានការណ៍​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ របស់​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ដេីម្បី​ថ្នាក់​ដឹកនាំ​បាន​ជ្រួតជ្រាប​ និង​ចាត់ចែង​អនុវត្តន៍​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ និង​យោធិន​គ្រប់​រូប​ ដែល​បាន​រួម​ចំណែក​ ចូល​រួម​សហការ​ល្អ​ ក្នុង​កិច្ចការ​ ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សា​សណ្ដាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នាពេលកន្លងទៅ​បាន​យ៉ាងល្អ​ប្រសើរ​  ជា​មួយ​នោះ​ ក៏​បាន​ចាត់​ចែង​កិច្ចការ​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព​តាម​លក្ខណៈ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​តាម​បែប​ព្រះពុទ្ធសាសនា​បាន​យ៉ាង​ល្អ​ប្រសើរ​ផងដែរ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ទាំងអស់​ រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ចាត់​វិធានការ​ផ្សព្វផ្សាយ​បទ​បញ្ជា​របស់​ឯក​ឧត្ដម​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ និង​សេចក្ដី​ណែនាំ​នានា​ របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ឲ្យ​បាន​ជ្រួតជ្រាប​ដល់​យោធិន​គ្រប់​រូប​ និង​ត្រូវ​ចាត់​តាំង​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ ។  ជាមួយ​នេះ​ដែរ​  ត្រូវ​ចាត់​ចែងរៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​ កម្មាភិបាល​ យុទ្ធ​ជន​ ដែល​ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​កន្លង​ទៅ​ នៅ​វិមាន​រំលឹក​គុណ​យុទ្ធ​ជន​ពលី​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​  និងនិងគោរពវិញ្ញាណក្ខន្ធវីរ:​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការ​ពារ​បូរណភាព​ទឹក​ដី​ពី​ការ​ឈ្លានពាន​ពី​ពួក​ទាហាន​សៀម​នាពេលថ្មីៗកន្លងមក​នេះ​  ដើម្បី​ជា​ការ​ដឹង​គុណ​ដែល​មិន​អាច​បំភ្លេច​បាន​ និង​ប្រុង​ប្រៀប​រៀបចំ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​សាក​សួរ​សុខទុក្ខកងទ័ព​ដែល​រង​របួស​ក្នុង​សមរភូមិ​កន្លង​ទៅ​ ដែល​មិន​ទាន់​បាន​ជាសះស្បើយ​ និង​​គ្រួសារ​កងទ័ព​ ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ផងដែរ​ ។អត្ថបទតំបន់សឹករងកំពង់ធំពិនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV