Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរ ត្រូវធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរ ត្រូវធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរ ត្រូវធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រជូនពលរដ្ឋឱ្យបានឆាប់រហ័សនិងជាក់ស្តែងបំផុត លោក សាយ គឹមឡម បានណែនាំដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងសិក្សាស្វែងយល់ពីតម្រូវការ ទុក្ខលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។

លោកបានបញ្ជាក់បន្ថែមថា ការផ្ដល់ប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌ជូនពុកម៉ែបងប្អូន ប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង ជាពិសេសអាចប្រើប្រាស់ប័ណ្ណនេះតាមតម្រូវការជាក់ស្ដែងដូចជាការទៅទទួលសេវាពិនិត្យព្យាបាលជំងឺពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដៃគូជាដើម ដែលជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ជាមួយគ្នានេះលោកអភិបាលស្រុក បានណែនាំដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋសូមប្រើប្រាស់ថវិកាកម្ចីនានា ឱ្យបានសមស្របត្រឹមត្រូវ មានផែនការច្បាស់លាស់ដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឱ្យប្រសើរឡើង ផ្ទុយទៅវិញយើងមិនត្រូវប្រើប្រាស់កម្ចីនានាខុសពីគោលការណ៍ សេដ្ឋកិច្ចឬអភិវឌ្ឍឡើយវានឹងរិតតែធ្វើឱ្យសេដ្ឋកិច្ចគ្រួសារយើងមានបញ្ហាថែមទៀត ហើយអាជ្ញាធរឃុំ ត្រូវពិនិត្យតាមដាន និងទប់ស្កាត់រាល់កម្ចីខុសច្បាប់នានាដែលរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះលោក សាយ គឹមឡម បានជម្រាបអំពីគម្រោងអភិវឌ្ឍដ៏ធំមួយ រាជរដ្ឋាភិបាល វិនិយោគិនបានអភិវឌ្ឍនៅក្នុងឃុំសំព្រោជ និងឃុំចំណាក្រោម ដែលមានផ្ទៃដីប្រមាណ៣ពាន់ហិកតា ជាមួយគម្រោងថវិកាប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក និងជួយបង្កើតកន្លែងពលកម្មជូនពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណជា២,000នាក់ ដែលជាគម្រោងវារីវប្បកម្មចិញ្ចឹមខ្យងយកគុជ កំពុងដំណើរការសាងសង់។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាក្រោម ត្រូវខិតខំផ្តល់សេវាជូនពលរដ្ឋប្រកបដោយប្រសិទ្ធមភាពឆាប់រហ័ស ដល់ជណ្ដើរផ្ទះ ជាមន្ត្រីដែលនៅរួមរស់រួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ចុះប្រាស្រ័យទាក់ទង និងសិក្សាស្វែងយល់ពីសំណូមពរ តម្រូវការ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្លួន មិនមែនជាមន្ត្រីជើងដប់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនដល់ពលរដ្ឋចំនួន២០គ្រួសារ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV