Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

“រួមគ្នា ថែរក្សា សម្រស់ធម្មជាតិ៖ អាជ្ញាធរនិងប្រជាពលរដ្ឋ ស្រុកតាំងគោកបង្ហាញគំរូស្មារតីស្រឡាញ់បរិស្ថាន”

“រួមគ្នា ថែរក្សា សម្រស់ធម្មជាតិ៖ អាជ្ញាធរនិងប្រជាពលរដ្ឋ ស្រុកតាំងគោកបង្ហាញគំរូស្មារតីស្រឡាញ់បរិស្ថាន”

(ស្រុកតាំងគោក)ក្នុងអំឡុងរដូវក្តៅដែលសីតុណ្ហភាពកំពុងកើនឡើង នៅចុងខែមិនាឆ្នាំ 2026 នេះ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ បានបង្ហាញសកម្មភាពគួរឱ្យកោតសរសើរ ដោយចូលរួមស្រោចទឹកថែរក្សាដើមក្ងោក ដែលបានដាំលម្អតាមដងផ្លូវ ដើម្បីការពារកុំឲ្យដើមឈើក្រៀមស្វិត និងរក្សាសម្រស់បរិស្ថានក្នុងមូលដ្ឋានឲ្យកាន់តែបៃតង។

លោក ជា វេង និងភរិយា ដែលរស់នៅភូមិបែកចាន បានបញ្ជាក់ថា ពួកគាត់មានការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះដើមក្ងោកយ៉ាងខ្លាំង ព្រោះដើមឈើនេះមិនត្រឹមតែមានផ្កាស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ម្លប់ និងបង្កើនសោភ័ណភាពតាមដងផ្លូវជាតិផងដែរ។ ជារៀងរាល់ថ្ងៃ ព្រឹក និងល្ងាច ពួកគាត់តែងតែស្រោចទឹកថែរក្សា ដើម្បីឲ្យដើមក្ងោកអាចលូតលាស់បានល្អ ទោះបីជាអាកាសធាតុក្តៅខ្លាំងក៏ដោយ។ លោកបានបន្ថែមថា ដើមឈើទាំងនេះជាសម្បត្តិសាធារណៈ ដែលរដ្ឋបាលស្រុកបានដាំនៅមុខផ្ទះរបស់គាត់ ដូច្នេះការថែរក្សាវាគឺជាការចូលរួមក្នុងការអភិវឌ្ឍសហគមន៍ផងដែរ ហើយគាត់មានសង្ឃឹមថា ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ដើមក្ងោកនឹងលូតលាស់ពេញលេញ ក្លាយជាទេសភាពស្រស់ស្អាតតាមដងផ្លូវ។

ជាមួយគ្នានេះ លោក ហ៊ុល ហឿន អនុភូមិបែកចាន បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិមានសាមគ្គីភាពខ្ពស់ និងមានស្មារតីស្រឡាញ់បរិស្ថាន ដោយចូលរួមថែរក្សាដើមក្ងោកយ៉ាងសកម្ម។ លោកជឿជាក់ថា នៅពេលដើមក្ងោកទាំងនេះលូតលាស់ល្អ នឹងធ្វើឲ្យតំបន់មានសោភ័ណភាព និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកធ្វើដំណើរ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលឆ្លងកាត់តំបន់នេះ។

អាជ្ញាធរមូលដ្ឋានបានលើកឡើងថា ការចូលរួមយ៉ាងសស្រាក់ស្រាំរបស់ប្រជាពលរដ្ឋ ក្នុងការស្រោចទឹកថែរក្សាដើមឈើ គឺកើតចេញពីការលើកទឹកចិត្ត និងការណែនាំជាបន្តបន្ទាប់ ពីរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលបានជំរុញឲ្យប្រជាពលរដ្ឋយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន និងការថែរក្សាដើមឈើក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងសកម្មភាពនេះផងដែរ សប្បុរសជនមួយចំនួន រួមមាន លោកលោក អុឹង ចាន់ឡា បានចូលរួមគាំទ្រដោយផ្តល់ទឹក និងមធ្យោបាយ ដូចជា រថយន្តដឹកទឹក ដើម្បីជួយស្រោចថែរក្សាដើមក្ងោក កុំឱ្យក្រៀមស្វិតនិងលូតលាស់បានល្អ ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំង។
ការចូលរួមនេះ បានបង្ហាញពីស្មារតីចែករំលែក និងការរួមចំណែកសង្គមយ៉ាងសំខាន់ ក្នុងការកសាងបរិស្ថានបៃតង។

យោងតាមការបញ្ជាក់ពីអាជ្ញាធរស្រុកតាំងគោក ដើមក្ងោកជាង ២០០០ ដើម ត្រូវបានដាំពង្រាយតាមដងផ្លូវជាតិ ក្រោមការចលនារបស់លោក ហាក់ ម៉ុងហួត អភិបាលស្រុក ដោយមានការចូលរួមគាំទ្រពីសប្បុរសជន និងប្រជាពលរដ្ឋ។ សកម្មភាពថែរក្សា និងសម្អាតបរិស្ថានរបស់ប្រជាពលរដ្ឋ បានបង្កើតលទ្ធផលគួរឲ្យកត់សម្គាល់ ធ្វើឲ្យតំបន់កាន់តែមានភាពស្អាត បៃតង និងមានរបៀបរៀបរយ។

ឆ្លៀតក្នុងឱកាសនេះ អាជ្ញាធរស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាដើមក្ងោក។ សកម្មភាពនេះមិនត្រឹមតែជួយលើកសោភ័ណភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូល្អ សម្រាប់លើកទឹកចិត្តដល់សហគមន៍ផ្សេងៗ ឲ្យចូលរួមថែរក្សាបរិស្ថាន ដើម្បីបង្កើតបរិយាកាសរស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើន។

អត្ថបទ កញ្ញា ម៉នសុផល ពិនិត្យ សម្រួលដោយ លោក ប៉ាត ពណ្ណរាយ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV