Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តបន្ត

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តបន្ត

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត នៅឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័ន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយ៉ាងច្រើនកុះករ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្ដីពីលទ្ធផលសំខាន់ៗដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រេចបាន ក្នុងឆ្នាំ២០២៥កន្លងទៅ ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តភារកិច្ចនាឆ្នាំកន្លងទៅ ដើម្បីជាការដកពិសោធន៍សម្រាប់ការចាត់វិធានការ ក្នុងការអនុវត្តបន្តនៅបណ្ដាឆ្នាំខាងមុខផងដែរ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ បានឡើងផ្សព្វផ្សាយផែនការ ប្រគល់ភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២៦ និងបានណែនាំកិច្ចការមួយចំនួន ដល់មេបញ្ជាការគ្រប់បណ្ដាលកងឯកភាព និងការិយាល័យ ស្ថាប័ននានា ចំណុះឲ្យទីបញ្ជាការ ដើម្បីចាត់តាំងអនុវត្តស្របតាមផែនការរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងឆ្នាំ ២០២៥កន្លងទៅ ដោយសម្រេចបានលទ្ធផលធំៗគួរជាទីមោទនៈ មានជាអាទិ៖  ទីមួយ បានអនុវត្តបទបញ្ជាក្នុងការចាត់តាំងកម្លាំង គ្រឿងបំពាក់ ចូលរួមក្នុងភារកិច្ចការពារបូរណភាពទឹកដី នៅទិសទីមួយ ខេត្តព្រះវិហារ ក្នុងសង្គ្រាមឆ្លៀតពានពីសំណាក់កងទ័ពថៃ ។ ទីពីរ បានចូលរួមយ៉ាងសកម្ម និងជាកម្លាំងស្នូល ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលជោគជ័យយ៉ាងល្អប្រសើរ ដោយគ្រប់គ្រង ការពារបានមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតឡើយ។ ជាមួយនោះដែរ បានអនុវត្តយ៉ាងមមាញឹកក្នុងការបង្ក្រាបបទល្មើសនេសាទទទួលបានលទ្ធផលល្អ ដែលប្រជាពលរដ្ឋទូទៅមានការអបអរសាទរ ។ ទីបី បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត  ដោយបានសាងសង់ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនអតីតយុទ្ធជន បានជាច្រើនខ្នងផ្ទះ នៅក្នុងខេត្តកំពង់ធំ  ។
ទីបួន បានចូលរួមយ៉ាងសកម្ម ក្នុងការសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដី ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលរក្សាបានសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមផែនការប្រចាំឆ្នាំ២០២៦ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានដាក់ចេញ ការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ។ ជាមួយនោះដែរ យោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV