Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ស៊ិន វណ្ណវុឌ្ឍ និងក្រុមការងារបានចុះសួរសុខទុក្ខ ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចំពោះបងប្អូនវីរៈកងទ៏ព  នៅទិសបូសស្បូវ ស្រុកជាំក្សាន្ត ខេត្តុព្រះវិហារ

លោក ស៊ិន វណ្ណវុឌ្ឍ និងក្រុមការងារបានចុះសួរសុខទុក្ខ ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចំពោះបងប្អូនវីរៈកងទ៏ព  នៅទិសបូសស្បូវ ស្រុកជាំក្សាន្ត ខេត្តុព្រះវិហារ

(កំពង់ធំ)÷ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ មន្រ្តីរដ្ឋបាលស្រុក និងក្រុមប្រឹក្សារួមជាមួយកងកម្លាំង ផ្នែកសឹករងស្រុកសណ្តាន់ បានចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រកបដោយក្តីនឹករលឹក និងដឹងគុណចំពោះបងប្អូនវីរៈកងទ៏ព ដែលបានលះបង់ប្រកបដោយវីរៈភាពអង់អាចក្លាហាន នៅទិសបូសស្បូវ ស្រុកជាំក្សាន ខេត្តុព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ  លោកអភិបាលស្រុកសណ្តាន់ បានលើកឡើងពីការដឹងគុណចំពោះវីរៈកងទ័ព គឺជាគុណតម្លៃមួយសំខាន់ក្នុងសង្គម ដែលបង្ហាញពីការគោរពស្រឡាញ់ និងទទួលស្គាល់ការប្រឹងប្រែងបំផុតដែលពួកគាត់បានលះបង់ដើម្បីការពារជាតិ និងប្រជាជន។ វីរៈកងទ័ពគឺជាអ្នកដែលបានឈរនៅខាងមុខក្នុងការពារសន្តិភាព និងអធិបតេយ្យភាពរបស់ប្រទេស។ ពួកគាត់បានបោះបង់ទាំងពេលវេលា កម្លាំងកាយ និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីឱ្យប្រជាជនរស់នៅក្នុងសុវត្ថិភាព។ មួយចំនួនទៀតក៏បានលះបង់ជីវិតផងដែរ ដែលជាការបង្ហាញពីភាពក្លាហាន និងស្មោះត្រង់ខ្ពស់បំផុត។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ បានផ្ដាំផ្ញើដល់វីរៈកងទ័ព បង្ហាញពីការគោរព ការលើកទឹកចិត្ត និងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ក្នុងការការពារជាតិ និងប្រជាជន។ សូមបន្តរក្សាវិរៈភាពអង់អាចក្លាហាន និងស្មោះត្រង់ក្នុងភារកិច្ចការពារជាតិ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំង និងសូម្បីជីវិត ដើម្បីឱ្យប្រទេសយើងមានសន្តិភាព និងអនាគតល្អប្រសើរ។ អត្ថបទ រដ្ឋបាលស្រុកសណ្ដាន់-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV