Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

របាំងសាច់អួនខុសច្បាប់ជាង ៣,៦០០ម៉ែត្រ ត្រូវបានកងកម្លាំងចម្រុះរួមសហការបង្ក្រាបបាន នៅក្នុងលំហបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

របាំងសាច់អួនខុសច្បាប់ជាង ៣,៦០០ម៉ែត្រ ត្រូវបានកងកម្លាំងចម្រុះរួមសហការបង្ក្រាបបាន នៅក្នុងលំហបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្របឹងទន្លេសាប ។ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងចម្រុះ រួមមាន៖ កងយោធពលខេមរភូមិន្ទ មកពីអង្គភាពយោធភូមិភាគទី៥, អង្គភាពកងពលតូចលេខ៧០ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក, កងកម្លាំងកងទ័ពជើងទឹកវាយលើគោក និងស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានសហការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ ក្នុងលំហបឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាឲ្យកម្លាំងចម្រុះ ដែលមានកងយោធពលខេមរភូមិន្ទជាស្នូល រួមសហការជាមួយស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យខាងតែបានដាច់ខាត  ដោយមិនទុកឲ្យមានឧបករណ៍នេសាទខុសច្បាប់មានតទៅទៀតឡើយ ដែលឧបករណ៍ល្មើសច្បាប់ទាំងនេះ បានបំផ្លាញដល់ធនធានមច្ឆជាតិរបស់យើង  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងរយៈពេលពេញមួយព្រឹក នៃសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងលំហបឹងទន្លេសាបនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កងកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ បានធ្វើការបំផ្លាញចោល របាំងស្បៃអួនខុសច្បាប់ប្រវែងជាង ៣,៦០០ម៉ែត្រ ឡុកសាច់អួនចំនួន ២៤គ្រឿង លបលូចំនួន ២៤មាត់ បង្គោលរបាំងជាង ២,៣០០ដើម ចាក់លែងត្រីចម្រុះ ប្រមាណជាង ១៥០គីឡូក្រាម និងបំផ្លាញចោលនៅឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តារួមគ្នា ចូលរួមគោរពច្បាប់ស្ដីពីជលផលថ្មី ដែលរដ្ឋសភាជាតិបានអនុម័តនាពេលកន្លងទៅ ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ  បានបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាយើង នៅគ្រប់មជ្ឈដ្ឋាន ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ- ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV