Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេឃុំត្បូងក្រពើ ស្រុកសន្ទុក បញ្ជាក់ពីការបំរើសេវាសាធារណៈឲ្យបានលឿនរហ័សដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

មេឃុំត្បូងក្រពើ ស្រុកសន្ទុក បញ្ជាក់ពីការបំរើសេវាសាធារណៈឲ្យបានលឿនរហ័សដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

(កំពង់ធំ)៖ លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ចាក់ថាការងារដែលរដ្ឋបាលឃុំបានអនុវត្តកន្លងមកមានចំនួន៥គឺ
១.សេវាសន្តិសុខសណ្ដាប់ធ្នាប់ បានរៀបចំធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។
២.សេវាផ្ដល់ជូនប្រជាពលរដ្ឋជាកត្តាសំខាន់ណាស់ការផ្ដល់នូវអត្រានុកូលដ្ឋានគ្រប់ប្រភេទ ឯកសារផ្សេងៗ លិខិតបញ្ជាក់ផ្សេងៗ។
៣.សេវាការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ គឺបង្កើនការងារស្របច្បាប់នៅតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ។
៤.ការងារសេវាសង្គម ដែលរដ្ឋាភិបាលបានផ្ដល់ឱ្យឃុំមានកញ្ចប់ថវិកា ផ្នែកសុខាភិបាលមានមណ្ឌលសុខភាព ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយមានការគាំពារសង្គមគឺ រដ្ឋបាលឃុំបានរៀបចំធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ប្រភេទ១ ប្រភេទ២ និងបណ្ណសមធម៌ប្រកបដោយត្រឹមត្រូវ។ ការងារអប់រំ រដ្ឋបាលឃុំបានខិតខំរៀបចំបង្កើតសាលាមត្តេយ្យសហគមន៍បាន៩ថ្នាក់ ក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលឃុំ  ក្នុងនោះរដ្ឋបាលឃុំមានរៀបចំមជ្ឈមណ្ឌលសិក្សាមួយ ដែលបង្រៀនទៅលើផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេស ។ ការដោះស្រាយជូនប្រជាពលរដ្ឋ ការជួយទៅដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ចាស់ជរា អ្នកមានជំងឺ និងមរណភាព។
៥.ការងារយុត្តិធម៌ នៅពេលដែលប្រជាពលរដ្ឋមានបញ្ហា រដ្ឋបាលឃុំមានគណៈកម្មការសម្របសម្រួល រកដំណោះស្រាយលឿនបំផុតជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលា ចំណែកអំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ។

លោកបញ្ជាក់ថាសម្រាប់រដ្ឋបាលឃុំនៅតែមានផែនការបន្តគឺ ពង្រឹងការផ្ដល់សេវាដល់ប្រជាពលរដ្ឋ នៅយន្តការច្រកចេញចូលតែមួយ  ធ្វើការកែលម្អសោភ័ណភាពពីផ្លូវគ្រួសក្រហម មានផ្លូវបេតុង ពីផ្លូវអត់មានភ្លើងបំភ្លឺ និងដាក់ភ្លើងបំភ្លឺ បានថវិកាពីរដ្ឋបាលឃុំ ការដេញដើម្បីដាក់អំពូលភ្លើង និងស្នើសុំពីសប្បុរសជននានា។

លោកបន្ថែមថាចំពោះអនាម័យបរិស្ថានដើរតួនាទីយ៉ាងសំខាន់ រដ្ឋបាលឃុំបានខិតខំអប់រំប្រជាពលរដ្ឋជាប្រចាំ ជាពិសេសសិស្សានុសិស្ស រយៈពេល៣ខែយើងជួបជុំជាមួយគាត់ម្ដង ដឹកនាំពួកគាត់ធ្វើទិវាពលកម្ម ការសម្អាតបរិស្ថានគឺមានការកាត់ព្រៃតូចៗ ដើរប្រមូលសំរាម និងថែរក្សាដើមឈើតាមដងផ្លូវជាតិ។ រដ្ឋបាលឃុំធ្វើការផ្សព្វផ្សាយជាមួយនឹងប្រជាពលរដ្ឋរៀងរាល់ខែ ដើម្បីស្ដាប់សំណូមពរពីប្រជាពលរដ្ឋ ហើយក្រុមប្រឹក្សាឃុំ ក៏មានការផ្សព្វផ្សាយពី ភូមិ/ឃុំមានសុវត្ថិភាព ពីសភាពការណ៍ថ្មីនិងការផ្សព្វផ្សាយថវិការបស់ឃុំ ក្នុងមួយឆ្នាំអភិវឌ្ឍទៅលើការងារផ្សេងៗជូនប្រជាពលរដ្ឋ។

លោក គៀង សេងគី អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរាល់កិច្ចការរបស់អាជ្ញាធរមូលដ្ឋានពីអំពើហិង្សា ក្មេងទំនើង និងបទល្មើសផ្សេងៗ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចៀសវាងកុំឱ្យមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋាន ផ្លាស់ប្ដូរឥរិយាបថ ថែរក្សាអនាម័យបរិស្ថាន ត្រូវទុកដាក់សំរាមឱ្យបានល្អប្រសើរ វេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ។ ពិសេសបងប្អូនដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ សូមកុំចោលសម្រាប់ផ្ដេសផ្ដាស ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងអនាម័យឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថាឃុំត្បូងក្រពើមានភូមិចំនួន៥ភូមិ ចំនួនប្រជាពលរដ្ឋមាន៦.៦១៣គ្រួសារ ចំនួនមនុស្សមាន៧.២០១នាក់  ផ្ទៃដីឃុំត្បូងក្រពើមាន៣.០២៥ហិចតា បែងចែកជាដីស្រែមាន៩៨០ហិចតា ដីចម្ការមាន៤៣៨ហិចតា ដីលំនៅដ្ឋានមាន១៨៤ហិតា ដីព្រៃមាន១៥៩ហិចតា និងដីផ្សេងៗទៀត។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV