Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម វង្សី វិស្សុត ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

ឯកឧត្តម វង្សី វិស្សុត ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
========================
(កំពង់ធំ)៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងប្រតិភូអមដំណើរជាច្រើនរូប។
គម្រោងសាងសង់នេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្ដមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ គម្រោងសាងសង់នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស គឺ «គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងតទៅទៀត ដោយឈរលើមូលដ្ឋានធំៗពីរ ទី១). ប្រជាពលរដ្ឋនៅតែឱ្យតម្លៃទៅលើសច្ចភាព និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធ្វើពិតប្រាកដ និង ទី២). គណបក្សប្រជាជនកម្ពុជា នឹងមិនបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនក្នុងការបម្រើជាតិ និងប្រជាជន» ហើយមូលដ្ឋានទាំងពីរនេះ ធានានូវការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា។
គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនេះ គឺដើម្បីជំនួសទីស្នាក់ការគណបក្សខេត្តកំពង់ធំបច្ចុប្បន្នដែលមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស ដូចនេះ ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារបានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មី ដើម្បីឱ្យមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់នៃការងារប្រកបដោយប្រសិទ្ធភាព។ គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយរចនាប្លង់តាមរចនាបទខ្មែរ ដើម្បីឱ្យមានភាពស័ក្តិសម និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព ដែលរួមមាន អគារចំនួន៦ អគារសាលប្រជុំ, អគាររដ្ឋបាល, អគារផ្ទះបាយ, អគារទទួលទានអាហារ, រោងសម្រាប់ដាក់គ្រឿងចក្រ និងកន្លែងសម្រាប់ទទួលទានអាហារ។ ក្រៅពីអគារសំខាន់ខាងលើនេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីងផ្សេងៗដែលអាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។ មកដល់បច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ៣៥% គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដែលបានចំណាយធនធាន និងកៀរគរសប្បុរសជន ក្នុងការកសាងទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ធំនេះឡើង ដើម្បីចូលរួមកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំខ្លាំងឡើង សំដៅសម្រេចនូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។ អត្ថបទ ទីស្តីការគណៈរដ្ឋមន្ត្រី, រូបភាពដោយ រិទ្ធី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV