Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ទៅសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយសារធាតុជាតិផ្ទុះ(គ្រាប់បែកនៅសល់កាលពីសម័យសង្រ្គាម) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មាន២គ្រួសារ

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ទៅសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយសារធាតុជាតិផ្ទុះ(គ្រាប់បែកនៅសល់កាលពីសម័យសង្រ្គាម) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មាន២គ្រួសារ

(កំពង់ធំ)÷ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ អមដំណេីរដោយលោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ មន្ត្រីក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌ទៅសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយសារធាតុជាតិផ្ទុះ(គ្រាប់បែកនៅសល់កាលពីសម័យសង្រ្គាម) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានចំនួន២គ្រួសារ ដែលមានរាយនាមដូចខាងក្រោម÷
១.ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២.ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ ស្ថិននៅភូមិសំពៅលូន ចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
 
នាឱកាសនោះផងដែរឯកឧត្ដម នួន ផារ័ត្ន បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  នូវការចូលរួមសោកស្ដាយជាទីបំផុត ជាមួយគ្រួសាររងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារដោយឧបទ្ទវហេតុគ្រាប់ដែលមិនទាន់ផ្ទុះកាលពីសម័យមុន និងសូមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ  ទាំងការផឹកស្អាត  ហូបស្អាត ។

អំណោយបានប្រគល់ជូនក្មុងមួយគ្រួសារទទួលបានមាន÷ អង្ករ១០០គីឡូក្រាម មី២កេស ត្រីខ៤០កំប៉ុង ទឹកត្រី០៤យួរ  ទឹកស៊ីអ៊ីវ០៤យួរ និងថវិការក្នុងមួយគ្រួសារ ៥០០,០០០រៀលផងដែរ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប.

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV