Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះទេពសត្ថា សៀង សុខ និងឯកឧត្តម ហាន កុសល អញ្ជើញកាត់នូវស្រោមវិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ក្នុងមណ្ឌលខេត្តកំពង់ធំ នៅត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

ព្រះទេពសត្ថា សៀង សុខ និងឯកឧត្តម ហាន កុសល អញ្ជើញកាត់នូវស្រោមវិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ក្នុងមណ្ឌលខេត្តកំពង់ធំ នៅត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងជាអនុប្រធានមណ្ឌលប្រឡងខេត្ត និមន្តអញ្ជើញជាគណៈអធិបតី កាត់នូវស្រោមវិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ មណ្ឌលប្រឡងខេត្តកំពង់ធំ ស្ថិតក្នុងវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ហាន កុសលអភិបាលរងខេត្ត បានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។ 
ជាក់ស្ដែងសាមណេរសិស្ស ត្រូវតែតាំងស្មារតីឱ្យរឹងមាំ ហើយព្យាយាមសរសេរឱ្យបានគ្រប់មុខវិជ្ជា ទោះបីជាងាយស្រួលឬលំបាកក៏ដោយ ប្រសិនបើមានបញ្ហាសុខភាពសូមរាយការណ៍មកលោកគ្រូអ្នកគ្រូដែលជាអនុរក្សនៅតាមមណ្ឌលនីមួយៗ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ មានសង្ឃដីកាថា ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សា ជាការប្រឡងសម្រាប់សិស្សដែលចង់ចូលសិក្សានៅសាលាពុទ្ធិកមធ្យមសិក្សា (សិក្សាព្រះពុទ្ធសាសនា និងមុខវិជ្ជាទូទៅ) ដែលភាគច្រើនសម្រាប់ សាមណេរ ឬព្រះសង្ឃ។ ការសិក្សានៅពុទ្ធិកៈមធ្យមសិក្សា ដើម្បីឱ្យសាមណេរ និងព្រះសង្ឃមានចំណេះដឹងព្រះពុទ្ធសាសនា រៀនមុខវិជ្ជាទូទៅ ដូចសាលារដ្ឋ អាចបន្តទៅពុទ្ធិកវិទ្យាល័យ និងសាកលវិទ្យាល័យបាន។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា សម្រាប់បេក្ខសមណសិស្សមានចំនួន១៨១អង្គ/នាក់ ចែកជាបន្ទប់មានចំនួន៨បន្ទប់ គណៈកម្មការមាន៤ផ្នែកស្មើ២៦អង្គ ដោយសមណសិស្សនិមន្តមកពីបណ្តាក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ និងក្រៅខេត្តមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV