Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល យកចិត្តទុកដាក់ការងារការពារ សុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ជាកន្សោមអាទិភាពមួយ ក្នុងចំណោមការងារដ៏ទៃទៀត

លោកឧត្តមសេនីយ៍ទោ ហេង សុផល យកចិត្តទុកដាក់ការងារការពារ សុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ជាកន្សោមអាទិភាពមួយ ក្នុងចំណោមការងារដ៏ទៃទៀត

(កំពង់ធំ) អនុវត្តតាមអនុសាសន៍ ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ និងបន្តបញ្ចុះកងកម្លាំង ការពារ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ  តាមមណ្ឌលរមនីយដ្ឋាន ទូទាំងខេត្ត។

ទន្ទឹមនឹងការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ កម្លាំងការិយាល័យនគរបាលទេសចរណ៍ បានផ្លាស់ប្ដូរវេនប្រចាំការ និងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រជាប្រចាំ ដោយប្រើប្រាស់មធ្យោបាយ នឹងការល្បាតដោយថ្មើរជើង តាមទីជិត ឬទីឆ្ងាយ ។

ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយមានការយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានឧបត្ថម្ភ សម្ភារៈ មធ្យោបាយ ជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗ រយៈពេលថ្មីៗនេះ ថ្នាក់ដឹកនាំ បានឧបត្ថម្ភ កង់មួយចំនួន ដល់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្ត្រីការិយាល័យជំនាញ យកទៅប្រើប្រាស់ ស្របតាមតម្រូវការចាំបាច់ ក្នុងការអនុវត្ត តួនាទី
ភារកិច្ច ។

សកម្មភាពចេញល្បាតដោយជិះកង់ គឺជាគំនិតដ៏ ឈ្លាសវៃប៉ិនប្រសព្វ របស់កងកម្លាំង ក្នុងការសន្សំ
សំចៃថវិកា ព្រមទាំងកាត់បន្ថយការចំណាយលើ
ប្រេងសាំង សម្រាប់មធ្យោបាយធ្វើដំណើរ ស្របតាមវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រេងឥន្ធនៈ កំពង់តែឡើងថ្លៃ ជាពិសេសចៀសផុតពីការបំពុលបរិស្ថាន ដែលបញ្ចេញពីយានយន្តគ្រប់ប្រភេទ ព្រមទាំងបំផុសគំនិត ស្មារតី ដល់ប្រជាពលរដ្ឋ កម្ពុជា ដោយឡែកប្រជាពលរដ្ឋ ខេត្តកំពង់ធំ ឱ្យចូលរួមថែរក្សា អនាម័យ ការពារ អភិរក្សធម្មជាតិ និងបរិស្ថាន ឱ្យមាននិរន្តរភាព ប្រកបដោយភាពស្អាត ស្រស់បំព្រង ។

សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្រើនរំឭក ដល់បងប្អូនកងកម្លាំងនគរបាល ទេសចរណ៍÷ .សូមថែទាំសុខភាព, .គោរពវិន័យ របស់កងកម្លាំងនគរបាលជាតិ, .ពង្រឹងរបៀបរបបការងារ,.គ្រប់ពេលវេលា
បំពេញភារកិច្ច មន្ត្រីជំនាញ ត្រូវគ្រងឯកសណ្ឋាន
ឱ្យសក្តិសមជាមន្ត្រីនគរបាលជាតិ, .ប្រកាន់ខ្ជាប់សីលធម៌ សាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អ, .ផ្លាស់ប្តូរវេនប្រចាំការ ចេញកម្លាំងល្បាត តាមគោលដៅងាយរងគ្រោះ និងរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ តំបន់ទេសចរណ៍ តាមដងផ្លូវ រមណីយដ្ឋាន ប្រាង្គប្រាសាទ ដើម្បីធានាបាននូវសន្តិសុខសុវត្តិភាព ជូនភ្ញៀវជាតិ -អន្តរជាតិ ព្រមទាំងការពារសម្បត្តិបេតិកភណ្ឌជាតិ, .ថែទាំ សម្ភារៈ មធ្យោបាយ ដើម្បីធានា ក្នុងការប្រើប្រាស់បានយូរអង្វែង ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV