Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ នាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

អភិបាលខេត្តកំពង់ធំ នាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅជាទីបំផុត និងបានគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ជាក់ស្ដែងក្នុងពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់ទាហានថៃក្នុងឆ្នាំ២០០៨ ដល់ ២០១១កន្លងទៅ និងការរំលោភឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ។  កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មួយផ្នែកក៏បានបញ្ជូនទៅចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។ ក្រៅពីនោះទៀត  ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានដូចជាការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកជាមួយវីរៈកងទ័ពនៃអង្គភាពកងយោធពលខេមរៈភូមិន្ទ ក្នុងការការពារបូរណភាពទឹកដីទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសថៃ។ ហើយកងកម្លាំងមួយផ្នែកទៀតរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការសហការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលជោគជ័យតាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ទប់ស្កាត់មិនឱ្យសត្រូវឃ្លានពានរំលោភដែលអធិបតេយ្យភាពយើងបានឡើយ។ ហើយកន្លងមក និងចំពោះមុខ សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសន្តិភាពនិងការពារបូរណភាពទឹកដី ដោយបានទាមទារការដោះស្រាយខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលនៅជាធរមាន ដែលភាគីកម្ពុជា ថៃ បានទទួលស្គាល់នាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែន តាមការប្រើប្រាស់កម្លាំងយោធា ។

នៅក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភជូនដល់កងកម្លាំងសម្រាប់ប្រើប្រាស់ក្នុងភារកិច្ចការពារបូរណភាព និងថវិកាមួយចំនួនជូនដល់យោធិនសម្រាប់ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ និងសូមជូនពរដល់យោធិនទាំងអស់ និងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដែលជាតិ និងប្រជាជនកម្ពុជាប្រគល់ជូន ។ អត្ថបទរដ្ឋបាលខេត្ត, រូបភាព រិទ្ធី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV