Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ ២០២៥ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ ២០២៥ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ២០២៥ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបនៅ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំគម្រោង និងទីប្រឹក្សាថ្នាក់ជាតិ ថ្នាក់ខេត្ត អ្នកផ្តល់សេវា និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ មកពី២៧០ឃុំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា សមាគមកែលម្អជីវភាពកសិករ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការពង្រឹងក្រុមកែលម្អជីវភាពប្រមាណ ១.៩០៦ក្រុម នៅក្នុងខេត្តគោលដៅទាំង៧ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង) ដែលបាននិងកំពុងផ្តល់ទុនបង្វិល និងកម្ចីអត្រាការប្រាក់ទាបដល់សមាជិកក្រុម ដើម្បីបង្កើតមុខរបរ បង្កើនចំណូល និងកាត់បន្ថយហានិភ័យ។

ឯកឧត្តមបន្តថា សន្និបាតនេះអាចឲ្យ លោក លោកស្រី ថ្នាក់ដឹកនាំគម្រោង និងទីប្រឹក្សាគ្រប់គ្រងគម្រោង សេវាករជាជំនាញ និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ មកពី២៧០ឃុំ/សង្កាត់ បានយល់ដឹងបន្ថែមទៀត ដើម្បីពិនិត្យតាមដានលើបទបង្ហាញសំខាន់រួមមាន៖
ទី១. របាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុក្រុមកែលម្អជីវភាព ឆ្នាំ២០២៥
ទី២. របាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ២០២៥
ទី៣. របាយការណ៍មូលនិធិគាំពារក្រុមកែលម្អជីវភាពកសិករ
ទី៤. ពិនិត្យ និងអនុម័តលើផែនការសកម្ម និងថវិកាប្រចាំឆ្នាំ២០២៦
ទី៥. ផែនការយុទ្ធសាស្ត្រ គោលការណ៍ ការពិនិត្យនិងកែប្រែលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។

ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់ លោក លោកស្រី ទីប្រឹក្សាគម្រោង សេវាករ ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសដៅសមាគម និងជួយដោះស្រាយបញ្ហានានាដែលកើតមានទ្បើង ក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាព។ អត្ថបទ រដ្ឋបាលខេត្ត, រូបភាព រិទ្ធី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV