Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ការបង្ក្រាបបទល្មើស និងអំពើអាណាធិបតេយ្យនានាជាកិច្ចការរួមរបស់យើងទាំងអស់គ្នា

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ការបង្ក្រាបបទល្មើស និងអំពើអាណាធិបតេយ្យនានាជាកិច្ចការរួមរបស់យើងទាំងអស់គ្នា

(កំពង់ធំ )៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ការបង្ក្រាបបទល្មើស និងអំពើអាណាធិបតេយ្យនានាជាកិច្ចការរួមរបស់យើងទាំងអស់គ្នា លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមីនា  កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

លោកបានបញ្ជាក់បន្ថែមថា កិច្ចការនេះមិនមែនសម្រាប់តែកងកម្លាំងទាំងបីឬមន្ត្រីរាជការនោះទេ  ស្ថាប័នអង្គភាពមួយណានោះទេ ប្រជាពលរដ្ឋក៏ជាចំណែកមួយយ៉ាងសំខាន់បំផុតក្នុងការសហការដើម្បីទប់ស្កាត់បទល្មើស និងអំពើអនាធិបតេយ្យដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុតសំដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅជូនពុកម៉ែបងប្អូនក្នុងមូលដ្ឋានឱ្យខាងតែបាន។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព អាជ្ញាធរជំនាញពាក់ព័ន្ធ ជាពិសេសកងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុទ្ធនានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សនៅតាមសាលារៀនសំដៅនានាឱ្យបានជ្រាបដើម្បីសហការ និងយល់ដឹងព្រមទាំងអនុវត្តចូលរួមរក្សាសន្តិសុខមូលដ្ឋានយើងជាមួយគ្នា។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានដាក់ចេញនូវបទបញ្ជា និងទិសដៅបន្តជាច្រើនចំណុចសម្រាប់អនុវត្តទៅខែបន្ត ជាពិសេសការទប់កាត់បទល្មើសនានាក្នុងការរុករានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី ការបង្ក្រាបបទល្មើសនេសាទ បទល្មើសធនធានធម្មមច្ឆជាតិ ព្រៃឈើ ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង គ្រឿងញៀន ព្រមទាំងការធ្វើអនាម័យបរិស្ថាននៅតាមភូមិដ្ឋាន នៅតាមផ្លូវជាតិលេខ៦ ឱ្យបានស្រស់ស្អាត ប្រកបដោយសោភណ័ភាព និងចូលរួមសហការក្នុងការស្រង់ស្ថិតិនិងគ្រប់គ្រងជនបរទេសដែលបានកំពុងស្នាក់នៅឬប្រកបអាជីវកម្មនៅក្នុងស្រុកស្ទោង ក្នុងការទប់ស្កាត់ការប្រព្រឹត្តបទល្មើសអនឡាញស្គេម។ អត្ថបទ រដ្ឋបាលស្រុកស្ទោង–ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV