ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម (Chen Cong) តំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអជាអធិបតីភាពបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃក្រសួងព័ត៌មាន យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្ល បន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)។
ពិធីនេះបានធ្វើឡើងនៅសាលមណ្ឌលបណ្ដុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងសមាគមអ្នកសារព័ត៌មាន ព្រមទាំងតំណាងអង្គភាពសារព័ត៌មាន ជាច្រើនរូបទៀត។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីកិត្តិនាមនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation Branding) រវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួង ព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា


















![]()
