Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះមុនីធម្មវេទី ឡំា អិត  និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅឃុំប្រាសាទ

ព្រះមុនីធម្មវេទី ឡំា អិត  និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅឃុំប្រាសាទ

(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ព្រះមុនីធម្មវេទី ឡំា អិត ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា, ព្រះសមុហ៍គណខេត្តកំពង់ធំ និងជាព្រះប្រធានមូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការ និងសាសនា តំណាងព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ លោក ហឿន យិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនា, ព្រះវិមលធម្មលក្ខណ៍ សោម ជាន ព្រះអនុគណស្រុកសន្ទុក និងលោក កូប យ៉ា អភិបាលរងស្រុកសន្ទុក ព្រមទាំងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាសរុបចំនួន១លាន ៨០ម៉ឺនរៀល ចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះទាំងស្រុង មូលហេតុដោយឆ្លងចរន្តអគ្គិសនី ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមរបាយការណ៍លោក ហឿន យិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានឱ្យដឹងថាប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ កៅ កូប ប្រពន្ធឈ្មោះ តី ពះ មានសមាជិក៧នាក់ ស្រី៥នាក់ នៅភូមិអូរ
អំពិល ឃុំបឹងល្វា។ គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦មានឈ្មោះ÷ ១.ឈ្មោះ គៀន ឡេង ( មេម៉ាយ ) មានសមាជិក៣នាក់ ស្រី២នាក់។ ២.ឈ្មោះ សៅ សំអុល ប្រពន្ធឈ្មោះ
នឿន ស្រៀង មានសមាជិក៥នាក់ ស្រី១នាក់។៣.ឈ្មោះ គួន ទិត្យ ប្រពន្ធឈ្មោះ ជន សុធា មានសមាជិក៥នាក់ ស្រី២នាក់ នៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ព្រះមុនីធម្មវេទី ឡាំ អិត មានសង្ឃដីកា ពីការចូលរួមសោកស្ដាយ ដែលបានបាត់បង់នូវទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះ៤ខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាព្រះសង្ឃ ក្រុមការងារមន្ទីរ ក្រុមការងារស្រុក បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ។

 ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្ត បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះរដូវនេះជារដូវក្តៅសូមប្រុងប្រយ័ត្នទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះរួមមាន÷ ឃីតចំនួន១៦ អង្ករ១៥០គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ភួយ ម៉ុង កន្ទេល ខ្នើយ សម្ភារៈផ្ទះបាយ និងថវិកាក្នុង១គ្រួសារ ៦០ម៉ឺនរៀលផងដែរ។ អត្ថបទ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ-ពិនិត្យដោយឋអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV