Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន អង្គភាពកងពលតូចលេខ១២៨

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន អង្គភាពកងពលតូចលេខ១២៨

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន ដែលបានពលីជីវិត ក្នុងភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា ថៃ ហើយដែលបានពលីជីវិតក្នុងពេលថ្មីៗកន្លងទៅនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិ សាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពវិញ្ញាណក្ខន្ធ នឹងបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះលោកនាយឯក ប៊ន ម៉ៅ អាយុ ២៧ ឆ្នាំ នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ ១២៨  យោធភូមិភាគទី១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានពលីជីវិតក្នុងភារកិច្ចការពារជាតិ និងប្រជាជនកម្ពុជា និងបានសូមបួងសួរឲ្យវិញ្ញាណក្ខន្ធរបស់លោកនាយឯក ប៊ន ម៉ៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ប្រកបដោយក្តីដឹងគុណចំពោះវីរភាព របស់វីរយុទ្ធជន ប៊ន ម៉ៅ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងបានសូមជូនពរដល់ក្រុមគ្រួសារសព សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងបានចូលរួមថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ ។

ឧត្តមសេនីយ៍​សោម​ ស៊ុន​ តំណាង​ឲ្យ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ចុះ​ហត្ថលេខា​លើ​សៀវភៅ​គ្រាំង​មាស​ ទុក​ជា​ការចង​ចាំ​ នូវ​គំរូ​វិរៈ​ភាព​ ដ៍អង់អាច​ខ្លាហាន​របស់​នាយ​ឯក​ប៊ន​ ម៉ៅ​  និង​ជា​កាគោរព​ដឹង​គុណ​ជានិច្ច​តរៀងទៅ​ មិន​អាច​បំភ្លេច​បាន​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិការសិករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV