Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ៖ «កីឡានាំមកនៅសុខភាព សាមគ្គីភាព អភិវឌ្ឍគ្រួសារ សង្គមជាតិ និងសន្តិភាព»

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ៖ «កីឡានាំមកនៅសុខភាព សាមគ្គីភាព អភិវឌ្ឍគ្រួសារ សង្គមជាតិ និងសន្តិភាព»

(កំពង់ធំ)÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថា កីឡានាំមកនៅសុខភាព សាមគ្គីភាព វឌ្ឍនភាពសង្គម សេចក្តីថ្លៃថ្នូរ និងរស់ក្រោមសន្តិភាពធ្វើឱ្យអនាគតរុងរឿងជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

 លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានថ្លែងក្នុងឱកាសបិទ ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥ – ២០២៦ នៅបរិវេណវិទ្យាល័យកំពង់ធំ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ កីឡាករ កីឡាការិនី លោក តាន់ ប៊ុនហុង បានកោតសរសើរបំផុតចំពោះការិយាល័យជំនាញ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រកួតព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ដែលបានសហការ និងសម្របសម្រួល ការងារបានយ៉ាងល្អ ប្រសើរ សម្រាប់ដំណើរការរៀបចំការប្រកួតនេះទទួលបានជោគជ័យ ប្រកបដោយមោទនភាព ក្រៃលែង។ កីឡាករ កីឡាការិនីទាំងអស់ ដែលបានមក ចូលរួមក្នុងការប្រកួត ហើយគោរពបានត្រឹមត្រូវ តាមគោលការណ៍ និងបទបញ្ជានៃការប្រកួត និងមាន ស្មារតីស្រឡាញ់កីឡាយ៉ាងពិតប្រាកដ ព្រមទាំងបានទទួលយក នូវលទ្ធផលបច្ចេកទេស ស្រប តាមសមត្ថភាព របស់ខ្លួនមិនគិតតែពីឈ្នះនោះឡើយ » កីឡានាំមកនូវ សុខភាព សាមគ្គី ភាព និងមិត្តភាព។

លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបន្តទៀតថាការប្រកួតអស់រយៈពេល២ថ្ងៃកន្លងមកនេះ គឺដើម្បីជ្រើសរើសឱ្យបានកីឡាករ និងកីឡាការិនី ដែលមានសមត្ថភាពបច្ចេកទេស ល្អជាងគេបំផុត សម្រាប់ យកទៅចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។ ដូច្នេះគ្រឹះស្ថានបឋមសិក្សាណាដែលកីឡាករ និងកីឡាការិនី មានសមត្ថភាពល្អទទួលបានជ័យលាភី ក្នុងការប្រកួតនេះ ត្រូវតែខិតខំធ្វើការ ហ្វឹកហាត់ឱ្យបានជាប្រចាំ ដើម្បីបង្កើនកម្រិតសមត្ថភាពបច្ចេកទេស របស់ខ្លួនបន្ថែមទៀតឱ្យ កាន់តែល្អប្រសើរ ត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួត ដណ្តើមយកមេដាយ និងពានរង្វាន់ ថ្នាក់ជាតិ ជូនខេត្តកំពង់ធំឱ្យខាងតែបាន ។

ជាចុងក្រោយលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជននានា ដែលស្រឡាញ់វិស័យកីឡា ចូលរួមជួយឧបត្ថម្ភគាំទ្រ ជាសម្ភារកីឡាក្តី ឬជាថវិកាក្តី ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងក្រុមកីឡា ទាំងអស់ សម្រាប់ផ្គត់ផ្គង់ ក្នុងដំណើរការហ្វឹកហាត់ ក៏ដូចជា ក្នុងដំណើរការប្រកួត ថ្នាក់ជាតិ នាពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃសមាសភាពចូលរួមប្រកួតមាន÷១ កីឡាបាល់ទាត់ កុមារាចំនួន៨ក្រុម កីឡាករ ១៤៤នាក់ កុមារីចំនួន៤ក្រុម កីឡាការីនីចំនួន៧២នាក់។
 ២.កីឡាបាល់ទះ កុមារាចំនួន៨ក្រុម កីឡាករ៩៦នាក់ កុមារីចំនួន៥ក្រុម កីឡាការិនីចំនួន៦០នាក់។ ៣.កីឡាបាល់បោះកុមារាចំនួន៤ក្រុម កីឡាការចំនួន ៤៨នាក់ កុមារីចំនួន៤ក្រុម កីឡាការិនីចំនួន៤៨នាក់។ ៤.កីឡាអត្តពលកម្ម មាន៤ប្រភេទវិញ្ញាសាកុមារាកុមារីមាន(រត់ល្បឿន៦០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ.រត់ចម្ងាយ១.០០០ម៉ែត្រ) ចំនួនកុមារា២៨ កីឡាការិនីចំនួន២៨។ លទ្ធផលនៃការប្រកួតដែលទទួលពានរង្វាន់រួមមាន÷ បាល់ទះកុមារា លេខ១ស្រុកបារាយណ៍ លេខ ២ស្រុកសណ្ដាន់ លេខ៣ស្រុកប្រាសាទបល្ល័ង្ក។ ចំណែកឯបាល់ទាត់កុមារាលេខលេខ១ក្រុងស្ទឹងសែន លេខ២ស្រុកប្រាសាទបល្ល័ង្ក លេខ៣ស្រុកសន្ទុក។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV