Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង នៅស្រុកសន្ទុក ខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនពិការក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា

ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង នៅស្រុកសន្ទុក ខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនពិការក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា

ខេត្តកំពង់ធំ៖ នៅសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមគ្រួសារអតីតយុទ្ធជន និងយុទ្ធមិត្ត ធ្លាប់រួមអាវុធក្នងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក យឹម ឡោ អាយុ ៥៥ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅពេលថ្មីៗនេះ ។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក ជុំ វិរៈ អភិបាលរងស្រុកសន្ទុក តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ទោ យិន ដាលីន ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់គណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកពលបាលឯក យឹម ឡោ ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៩០ នៅអង្គភាព យោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការ ដោយជាន់មីនដាច់ជើងខាងឆ្វេង នៅក្នុងសមរភូមិនីពេជ ឆ្នាំ១៩៩២ ។ ដោយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់មួយហិកតាកន្លះ និងផ្ទះមួយខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកពលបាលឯក យឹម ឡោ ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានបញ្ជាក់ផងដែរថា៖ អតីតយុទ្ធជន ដែលបានមករស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានចំនួន ២០៦គ្រួសារ មានរយៈពេលជិត ៥ឆ្នាំកន្លងមកហើយ ។ ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើបានទទួលមរណភាពអស់ចំនួន ១៩នាក់ រួចមកហើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV