Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ច ឱ្យបានត្រឹមត្រូវដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ច ឱ្យបានត្រឹមត្រូវដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ

(កំពង់ធំ)៖ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ។

ឧត្តមសេនីយ៍ទោ ហេង សុផល ថ្លែងក្នុងពិធី សំណេះសំណាលនិងប្រគល់ភារកិច្ច មន្ត្រីនគរបាលបំពេញជួសប្រចាំឆ្នាំ២០២៥
ឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២៦ ។

ឧត្តមសេនីយ៍ទោ សូមស្វាគមន៍ និងចូលរួមអបអរសាទរ ចំពោះប្អូនៗ ទាំង ១៣១នាក់ ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ច ជូនប្អូនៗ ឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តាមមូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ស្របគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាព” ។

ឧត្តមសេនីយ៍ទោ ហេង សុផល បានផ្ដាំផ្ញើដល់ប្អូនៗ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពវិន័យ បទបញ្ជា ដែលថ្នាក់ដឹកប្រគល់ជូន អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ចូលរួមអនុវត្តការងារជាប្រចាំថ្ងៃ ប្រកបដោយស្មារតីទទួលខុសត្រូវ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ជាប្រចាំ បង្កើនការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ជាមួយមន្ត្រីរាជការ មហាជនគ្រប់ស្រទាប់វណ្ណៈ មន្ទីរអង្គភាពជុំវិញខ្លួន ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV