Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ៖ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាផ្នែកមួយដ៏សំខាន់នៃ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

អភិបាលរងខេត្តកំពង់ធំ៖ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាផ្នែកមួយដ៏សំខាន់នៃ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

(កំពង់ធំ)៖លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានថ្លែងថាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាផ្នែកមួយដ៏សំខាន់នៃ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោកស្រី លំ គន្ធារី បានថ្លែងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានមន្ទីរ អង្គភាព  លោកអភិបាលអភិបាលរងក្រុង/ស្រុកទាំង៩ លោកមេឃុំ ចៅសង្កាត់ទាំង៨១ឃុំជាច្រើនរូបផងដែរ។

លោកស្រីបន្តដោយអនុវត្តតាមអនុលោម តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំ ផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងចាត់ចែង ទ្រព្យសម្បត្តិរដ្ឋ បានខិតខំដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ជាច្រើន ជាពិសេសកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរ ស្របទៅតាមកម្មវិធីកំណែ ទម្រង់អាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។ 

លោកស្រីបញ្ជាក់ថាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់នៃ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមក្រសួង-ស្ថាប័ន ដែលជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវខិតខំការពារ គ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការ យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋក្នុងនាមរាជរដ្ឋាភិបាល។ កិច្ចការនេះសំដៅដល់ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច.និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.ប្រកបដោយស័ក្តិសិទ្ធភាព និងគណនេយ្យភាព។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV