Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២ក្រុម ស្មើ ១៣ នាក់ ករណីប្រើអំពើហិង្សាដោយចេតនា នៅភូមិខ្មែរឃុំង៉ន ស្រុកសណ្ដាន់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២ក្រុម ស្មើ ១៣ នាក់ ករណីប្រើអំពើហិង្សាដោយចេតនា នៅភូមិខ្មែរឃុំង៉ន ស្រុកសណ្ដាន់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ

កំពង់ធំ÷ ដោយអនុវត្តតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងតឹងរឹងបំផុត ដល់ផែនការងារជំនាញ និងអធិការដ្ឋាននគរបាលទាំង ០៩ក្រុង-ស្រុក ត្រូវបង្កើនការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដូចភ្លៀងរលឹម សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

ជាក់ស្តែង ថ្មីៗនេះ  មានករណី ហិង្សាដោយចេតនាទៅវិញទៅមក បង្ករឡើងដោយក្មេងទំនើង ០២ ក្រុម មានគ្នាក្នុងកម្មវិធីការមួយកន្លែងស្ថិតក្នុងភូមិ ខ្មែរ ឃុំ ងន ស្រុក សណ្ដាន់ ខេត្តកំពង់ធំ ។

ភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងជំនាញ ចេញកិច្ចប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ

+ក្រុមទី I
១-ឈ្មោះ ស្រី ដែន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។
២-ឈ្មោះ ទិត្យ ចាន់រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ។
៣-ឈ្មោះ ម៉ប់ កក្កដា ភេទ ប្រុស អាយុ ២៣ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។
៤-ឈ្មោះ គាន លីន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។
៥-ឈ្មោះ ទិត្យ ចាន់រះ ហៅរ៉ាស់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ។
៦-ឈ្មោះ ទិត្យ ចាន់រ៉ន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។
៧-ឈ្មោះ គាន និត ភេទ ប្រុស អាយុ ២០ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។
៨-ឈ្មោះ បៀន ស៊ិនឡាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ
ជនទាំង ០៨ នាក់ ខាងលើនេះ រស់នៅ ភូមិខ្មែរ ឃុំ ងន ស្រុកសណ្ដាន់ ។

+ក្រុមទី II
១-ឈ្មោះ ហង្ស សាន់ស៊ីនី ហៅពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។
២-ឈ្មោះ ឡាច វឿន  ហៅ វិត ភេទ ប្រុស អាយុ ២០ឆ្នាំ ។
៣-ឈ្មោះ ណេ ណាត់ ហៅ ចន ភេទប្រុសអាយុ ១៨ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។
៤-ឈ្មោះ អ៊ួង ម៉ាលីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។
៥-ឈ្មោះ អ៊ួង ម៉ាលី ភេទប្រុស អាយុ ២២ ឆ្នាំ ។
រស់នៅភូមិ ស្រែវាលខាងកើត ឃុំ ដងកាំបិត ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន÷ ១.ដំបងចំនួន ០៨ ដើម,២.ខ្សែក្រវ៉ាត់ចំនួន ០២ខ្សែ,៣.កាំបិតចំនួន ០១ ដើម ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍ ច្បាប់ ៕អត្ថបទក្នុងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV