Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ទំនប់ក្រាយ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរឡើង

ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ទំនប់ក្រាយ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរឡើង

(កំពង់ធំ)៖ ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ទំនប់ក្រាយ នឹងជួយ លើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរឡើង តាមរយៈការគាំទ្រផ្នែកធនធានទឹក និងការជំរុញផលិតកម្មមានគុណភាពខ្ពស់ ស្របទៅនឹងគោលដៅ “កាត់បន្ថយប្រាក់ដើម បង្កើនទិន្នផលខ្ពស់ តម្លៃទីផ្សារខ្ពស់”។

ឯកឧត្តមបានមានប្រសាសន៍ដូច្នេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម និងលោកស្រី សេង សុធីរ៉ា បានដឹកនាំ កិច្ចប្រជុំទស្សនកិច្ចជាមួយ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធ ដើម្បីចុះពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាទិសដៅបន្ត ដើម្បីការអភិវឌ្ឍនៅមូលដ្ឋានសម្រេចបានជាក់ស្តែង និងមាននិរន្តរភាពយូរអង្វែង។

តាមការបញ្ជាក់ ទំនប់ក្រាយខាងលើនេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំចំនួន២ រួមមាន៖ ឃុំម្សាងក្រង និងឃុំកំពង់ចិនជើង ហើយកិច្ចប្រជុំទស្សនកិច្ចបានផ្តោតលើការពិនិត្យស្ថានភាពជាក់ស្តែង និងការចែករំលែកទស្សនៈរួម ដើម្បីឱ្យការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធទឹក ទទួលបានប្រសិទ្ធភាពខ្ពស់ និងគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋាន។

ក្នុងកិច្ចពិភាក្សានោះ ក្រុមការងារបានលើកឡើងពីចំណុចសំខាន់ៗដែលជាគោលដៅរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដូចជា៖ កាត់បន្ថយការចំណាយប្រាក់ដើម តាមរយៈការរៀបចំការផលិតឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាព ដែលប្រភពទឹកទាំងស្រុងបានមកពីផ្ទៃរងទឹកភ្លៀងស្ទឹងស្ទោង អាងទឹក៣០កញ្ញា និងស្ទឹងស្ទោង។ បង្កើនទិន្នផល ដោយជំរុញបច្ចេកទេសដាំដុះ និងការគ្រប់គ្រងផលិតកម្មឱ្យទាន់សម័យ
។ លើកកម្ពស់តម្លៃទីផ្សារ តាមរយៈការកែលម្អគុណភាពផលិតផល ការតភ្ជាប់ទីផ្សារ និងការគាំទ្រខ្សែសង្វាក់ផលិតកម្ម

ជាចុងបញ្ចប់ ភាគីទាំងអស់បានបង្ហាញការគាំទ្រ និងប្តេជ្ញាចិត្តបន្តសហការគ្នា ដើម្បីជំរុញឱ្យសហគមន៍ទទួលបានប្រយោជន៍ជាក់ស្តែងពីសមិទ្ធផលទំនប់ក្រាយ និងធានាឱ្យបាននូវការអភិវឌ្ឍដែលមានគុណភាព ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា គម្រោងទំនប់ក្រាយនឹងប្រើប្រាស់ថវិកាសរុបប្រមាណ៨លានដុល្លារសហរដ្ឋអាមេរិក និងស្រោចស្រពលើផ្ទៃដីសរុបចំនួន៩៤២ហិកតា មានអ្នកទទួលផលជិត១,០០០គ្រួសារ ជាគម្រោងFAD តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម និងរាជរដ្ឋាភិបាលកម្ពុជា។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV