Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការក្រុងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះ យ៉ាងច្រើនកុះករ ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ ដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងសេចក្តីព្រាងស្ដីពីទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

បន្ទាប់ពីអង្គប្រជុំបានឡើងធ្វើបទអន្តរាគមន៍ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លៃងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងយោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងវិន័យ តួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្ត បន្ត មានជាអាទិ :
ទី១: ត្រូវបន្តត្រៀមបម្រុងកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈគ្រប់គ្រាន់ ត្រៀមអនុវត្តបទបញ្ជាក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ទី២: ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងទី៣: ត្រូវបន្តសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ កងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​ ក្នុង​ការ​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ពិសេស​ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អនឡាញ​ស្គែម​ និង​ យកចិត្តទុកដាក់ក្នុងការបម្រើ និងដោះស្រាយការលំបាកជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ប្រកបដោយគុណធម៌ ដោយអនុវត្តន៍តាមទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន និងអ្វីៗដើម្បីប្រជាជន ។អត្ថបទ្ជាការតំបន់ប្រតិបត្តិការក្រុងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV