Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ហាក់ ម៉ុងហួត អញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែង៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក

លោក ហាក់ ម៉ុងហួត អញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែង៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។

នាឱកាសនោះលោក ម៉ុត រិត មេឃុំទ្រៀល មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីការអភិវឌ្ឍន៍របស់ឃុំ ព្រមទាំងគម្រោងស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែង ៥គីឡូម៉ែត្រ នៅភូមិថ្នល់កំញ៉ាត ភូមិប្រខ្នាយ និងភូមិត្នោត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានការឧបត្ថម្ភថវិកា និងផ្តួចផ្តើមដោយព្រះគ្រូបញ្ញាសិរីវង្សា ចែម មុនីចិន្តា ព្រះចៅអធិការវត្តពោធិវង្សហត្ថី ដោយប្រើប្រាស់គ្រឿងចក្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តពោធិវង្សហត្ថី ដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ និងចូលរួមបំពេញបន្ថែមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ កំពុងតែគិតគូរយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ រួមមានមានហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវថ្នល់ ប្រឡាយទឹក ភ្លើងផងដែរ។ លោកក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំទ្រៀលទាំងអស់ ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃស្តារ ព្រមទាំងបរិច្ចាគនូវដីស្រែបន្តិចបន្តួចក្នុងការចូលរួម។ លោកបានបញ្ជាក់ថា ប្រឡាយ១ខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ សូមបងប្អូនថែរក្សាទាំងអស់គ្នា។

លោក ហាក់ ម៉ុងហួត ក៏បន្តទៀតថា ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលថ្មីៗនេះ សម្ដេចបានចូលរួមការទូត និងជួបពិភាក្សាជាមួយមេដឹកនាំធំៗនៅអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសនានា គោលបំណងពង្រឹងទំនាក់ទំនងការទូសេដ្ឋកិច្ច និងវិនិយោគ ។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសំណូមពរឱ្យបងប្អូនចូលរួមថែរក្សា និងសហការឱ្យល្អថែមទៀត នៅពេលគ្រឿងចក្រចុះស្តារប្រឡាយស្រោចស្រព និងសាងសង់ផ្លូវលំនេះផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV