Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី  សូ វិសាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ (ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍) ពេលកំពុងបំពេញភារកិច្ច

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី  សូ វិសាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ (ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍) ពេលកំពុងបំពេញភារកិច្ច

(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនី/ខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈភាព និងថែទាំសុខភាពជាដើម។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី  សូ វិសាល ជំនួយការមន្ទីរទំនាក់ទំនងកិច្ចការសារធារណៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ  ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ (ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍) ពេលកំពុងបំពេញភារកិច្ចកាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។

 ឆ្លៀតឱកាសនោះដែ លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាន​ជូនពរដល់លោកអនុសេនីយ៍ត្រី សូ វិសាល កំពុងតែសម្រាកព្យាបាលជំងឺនេះ សូមឱ្យសុខភាពល្អ និងឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។ សូមការលើកទឹកចិត្តអ្នកជំងឺ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យពួកគេមានកម្លាំងចិត្ត និងសង្ឃឹមក្នុងការព្យាបាលឆាប់ជា ដោយគោរពទៅតាមវេជ្ជបញ្ជា នៃគ្រូពេទ្យ ដោយទទួលទានឱ្យបានគ្រប់គ្រាន់និងប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បាននាំយកនូវសម្ភារៈគ្រឿង​ឧបភោគបរិភោគ និងថវិកា មានដូចជា៖ អង្ករ ៥០គីឡូក្រាម មី០១កេស ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួ ទឹកស៊ីអ៉ីវ០១យួ និងថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន២,០០០,០០០រៀល (ពីលានរៀល) ជូនដល់លោក អនុសេនីយ៍ត្រី សូ វិសាលផងដែរ ជាពិសេសលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យបង្អែកខេត្តកំពង់ធំ ក្នុងការជួយព្យាបាលជំងឺ និងយកចិត្តទុកដាក់ថែទាំអ្នកជំងឺមិនថាតែកងកម្លាំងទេ បងប្អូនប្រជាពលរដ្ឋក៏យកចិត្តទុកដាក់ក្នុងការព្យាបាលអស់ពីកម្លាំងកាយកម្លាំងចិត្តដោយមិនខ្លាចពីការនឿយហត់។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV