មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់គ្រឿងញៀននិងការជួញដូរមនុស្សនៅឃុំ់ក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅថ្ងៃទី២៥ខែកុម្ភះ ឆ្នាំ២០២៦មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់គ្រឿងញៀនក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមានៈ លោកស្រីប្រធាន,មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ,អភិបាលរងនៃគណៈអភិបាលស្រុក, ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំ បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់គ្រឿងញៀននិងជួញដូរមនុស្សនៅ ឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ១០០នាក់ ស្រី៦៥នាក់ ។
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់និងបន្តសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃនេះពិតជាមានសារ:សំខាន់ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនិងសហគមន៍អំពីការទប់ស្កាត់គ្រឿងញៀននិងការជួញដូរមនុស្ស ហើយជាចំណុចរសើបនិងមានអាទិភាពខ្ពស់.ការរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពង្រឹងសមត្ថភាពនិងការពង្រឹងសិទ្ធិអំណាចរបស់មនុស្សគ្រប់រូបនិងជាពិសេសកុមារដែលជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ ជាតិ ឲ្យមានស្ថេរភាព សន្តិសុខ កាន់តែប្រសើរឡើង។
នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិមនុស្សគ្រប់រូបឲ្យទទួលបាននូវឪកាសស្មើគ្នារស់នៅធ្វើជាមនុស្សល្អនៅក្ក្នុងសង្គម មនុស្សដែលមានធនធានសម្រាប់ខ្លួនឯងក្រុមគ្រួសារសហគមន៍និងប្រទេសជាតិទាំងមូល។ បើកុមារធ្វើខ្លួនជាទំពាំងដែលលូតលាស់ល្អសម្រាប់ស្នងឬស្សី លុបបំបាត់គ្រឿងញៀនមានការអភិវឌ្ឍន៍ខ្លួនឯង ក្រុមគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល។យើងរួមគ្នាលុបបំបាត់គ្រឿងញៀនៗធ្វើឲ្យប៉ះពាល់ខ្លួនឯងក្រុមគ្រួសារសហគមន៍និងសង្គមជាតិ។
លោកស្រីប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពពុំមានឱកាសក្នុងការអភិវឌ្ឍន៍សង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីផ្ដល់ឱកាសឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលបច្ចុប្បន្នមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយបន្ថែមទៀតក្រៅពីធ្វើស្រែក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់គឺកសិកម្មខ្នាតតូច។ ក្នុងនោះផងដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាប,បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងលើកទឹកចិត្តឲ្យស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខម្តាយនិងទារកបញ្ហាស្លាប់កើតនិងកើតស្លាប់មានការកើនក្នុងឆ្នាំ២០២៥ដូច្នេះកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់លោកស្រីប្រធានបានជំរុញឲ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យតាមការណាត់របស់គ្រូពេទ្យនិងលើកទឹកចិត្តឲ្យស្រ្តីគ្រប់រូបថែទាំសុខភាពមានអនាម័យល្អហើយអាណាព្យាបាលដែលមានកូនគ្រប់អាយុ 18ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរក្នុងឆ្នាំ២០២៧ខាងមុខជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រឆ្នាំ២០២៨។ក្នុងនោះលោកអភិបាលរងបានមានមតិផ្ដាំផ្ញើដល់
អ្នកអ្នកចូលរួមទាំងអស់ជួយផ្សព្វផ្សាយបន្តក្នុងការទប់ស្កាត់ការប្រើប្រាស់ ចែកចាយគ្រឿងញៀននិងការទប់ស្កាត់ការជួញដូរមនុស្សនិងរឿងដោះស្រាយបញ្ហាព្រំដែនទុកចិត្តលើរាជរដ្ឋាភិបាលថ្នាក់ដឹកនាំជាន់ខ្ពស់ខិតខំណាស់សូមឱ្យបងប្អូនមានទំនុកចិត្តនឹងជឿជាក់បំផុតនិងលើកទឹកចិត្តអាណាព្យាបាលជំរុញឲ្យកូនស្រីបានរៀនសូត្រមានសិទ្ធិស្មើនឹងកូនប្រុស។
លោកស្រី ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី និងក្មេងស្រីបានចូលរួមការងារផ្សេងៗនៅក្នុងសង្គមជួយស្ត្រីគឺជួយខ្លួនឯង ស្ត្រីជាឆ្អឹងខ្នងនៃប្រទេសជាតិ ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារមានជីវភាពប្រសើឡើង ។ពិសេសជាងនេះទៅទៀតលោកស្រីក៍បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរនិងខ្មែរចេះជួយខ្មែរពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខនិងចូលរួមប្រើប្រាស់ផលិតផលខ្មែរក្នុងនោះដែរលោកស្រីបានលើកឡើងនៅក្នុងវគ្គផ្សព្វផ្សាយមានវត្ថុអនុស្សាវរីយ៍កំដរដៃក្នុងម្នាក់ទទួលបានសារុងមួយ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោងទុក្ខ ។(អត្ថបទប្រធានមន្ទីរកិច្ចការនារី-ពិនិត្យដោយអ៊ុមញឹប។







![]()
