លោកអភិបាលស្រុកស្ទោង ជំរុញដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពគ្រួសារអតីតយុទ្ធជន និវត្តិជន និងគ្រួសារពិការ
(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងជំរុញដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពគ្រួសារអតីតយុទ្ធជន និវត្តិជន និងគ្រួសារពិការ លោក សាយ គឹមឡម បានជំរុញដូច្នេះក្នុងឱកាសដែលលោកនិងសហការីអញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោក លន់ ភាព នៅក្នុងភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបញ្ជាក់បន្ថែមថា អាជ្ញាធរភូមិ/ឃុំ ត្រូវធ្វើការតាមដានសុខទុក្ខពលរដ្ឋ និងស្នើសុំស្បៀង ឬសម្ភារៈប្រើប្រាស់តាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងឆ្លើយតឱ្យទាន់ពេលវេលា ជាពិសេសគោលដៅអាទិភាពគ្រួសារងាយរងគ្រោះឬគ្រួសារពិការ គ្រួសារវីរៈកងទ័ព និងជនភៀសសឹកជាដើម។
ជាមួយគ្នានេះលោកពិបាលស្រុកស្ទោង បានសំដែងការដឹងគុណ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក.លន់ ភាព ដែលមួយជីវិតរបស់លោកបានពលីសប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិសាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីដ៏ស្រស់បំព្រងរហូតដល់ពិការភ្នែក និងពិការដៃ ដែលជាគុណបំណាច់មួយមិនអាចកាត់ថ្លៃបាននោះឡើយ។
លើសពីនេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ ជីវភាព សុខុមាលភាពគ្រួសារពុកម៉ែបងប្អូនវីរៈកងទ័ព គ្រួសារអតីតយុទ្ធជននិងគ្រួសារនិវត្តជន ដែលបានពលីសពបែបយ៉ាងដើម្បី សន្តិភាពជូនពលរដ្ឋិងទឹកដីសុវណ្ណភូមិនៃយើង។
សូមបញ្ជាក់ថា ក្នុងឱកាសនេះលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងមួយចំនួនដល់គ្រួសារលោក លន់ ភាព ព្រមទាំងសូឡា១ផ្ទាំង និងអាគុយ ៤០វ៉ាត់ ១គ្រឿងថែមទៀត និងឧបត្ថម្ភសំលៀកបំពាក់ព្រមទាំងនំចំណីដល់ពលរដ្ឋប្រមាណ៤០គ្រួសារ និងកុមារមួយចំនួនផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យអ៊ុមញឹប។











![]()
