លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត
(កំពង់ធំ)÷ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ដល់កងកម្លាំងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ ពិតជាមានសារៈសំខាន់ គឺដើម្បីផ្សព្វផ្សាយគោលការណ៍ បទបញ្ជាថ្មីៗរបស់ថ្នាក់ដឹកនាំ ដល់កងកម្លាំងយកទៅអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តថាកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលកងកម្លាំងអនុវត្តបាននាពេលកន្លងមក ដកបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម ផ្លាស់ប្តូរយោបល់ លើកទិសដៅសម្រាប់អនុវត្តបន្ត ឈានទៅសម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំនិងអង្គភាព។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល
បានគូសបញ្ជាក់ថា ខេត្តកំពង់ធំ ពុំមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទេ ព្រមទាំងមិនអនុញ្ញាតឱ្យមានវត្តមាន(Online Scams) ជាដាច់ខាត ព្រមទាំងក្រើនរំលឹក ដល់ថ្នាក់នាំ នៃស្នងការដ្ឋានគរបាលខេត្ត និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
ដើម្បីធានាសេចក្តី សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ
និងសង្គមជាតិ លោកស្នងការ បានដាក់ចេញ ទិសដៅ
ចំនួន ០៧ ចំនុច ដល់ផែនជំនាញជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ ឃុំ-សង្កាត់ យកទៅអនុវត្តឱ្យ សម្រេចបានផ្លែផ្កាស្នាដៃ បន្តទៀត រួមមាន÷
១-បង្កើនការផ្សព្វផ្សាគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាព” ឱ្យចំតាមគោលដៅ ងាយរងគ្រោះ ។
២- ផែនការងារព្រហ្មទណ្ឌ ត្រូវមានផែនការជាក់លាក់សម្រាប់អនុវត្ត បម្រើឱ្យកិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាក់ស្តែងនាពេលកន្លងមកនេះ បទល្មើសបង្ករឡើងដោយក្មេងទំនើង សមត្ថកិច្ចយើងបង្ក្រាបបានទាន់ពេលវេលា ចាត់ការតាមនីតិវិធី ច្បាប់ ។
៣-ចំពោះការងារសណ្តាប់ធ្នាប់សាធារណៈ បង្កើនការផ្សព្វផ្សាយអប់រំ គ្រប់ទំរង់ រូបភាព ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ស្របតាមអនុក្រឹត្យ ៣៩ អនក្រ.បក លោកស្នងការសង្ឃឹមជឿជាក់ថា ចាប់ពីត្រីមាសនេះទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នឹងមានការ
ថយចុះជាបន្តបន្ទាប់ ។
៤-ផែនការងារអត្តសញ្ញាណកម្ម : បង្កើនការផ្តល់សេវា
ជូនប្រជាពលរដ្ឋ ( សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ផ្ដល់ទំនុកចិត្ត
ដល់ប្រជាពលរដ្ឋ រហ័ស ទាន់ពេលវេលា ។
៥-ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ថែទាំ
ត្រួតពិនិត្យ សម្ភារៈបច្ចេកទេស រថយន្ត សម្រាប់
កិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ
នាគ្រាជួបហេតុការណ៍ ចៃដន្យ ។
៦-ផែនការងារសេនាធិការ បន្តបានចងក្រង របាយការណ៍ លម្អិត ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងតាមបណ្ដាផែនការងារជំនាញ សម្រេចបាននាពេលកន្លងមក ។
៧.ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុ :គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) និងបើកគោលរបបរបស់មន្ត្រីនគរបាលជាតិ កម្ពុជា ។
ជាកិច្ចចុងក្រោយ លោកស្នងការនគរបាលខេត្ត បានប្រគល់លិខិតសរសើរ ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទូទាំងខេត្ត ដែលមានស្មារតីក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក ចំនួន ១៤៣ រូប ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្ត -ពិនិត្យដោយអ៊ុមញឹប។



























![]()
