Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ ប្រកបដោយផ្លែផ្កា

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ ប្រកបដោយផ្លែផ្កា

ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកប្រាសាទសំបូរ បានរៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។

ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ឃីម សុខឃាង សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិកសមាជិកា គ្រួសារ ស.ស.យ.ក. ស្រុក ឃុំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនិងសម្ដែងនូវការដឹងគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ដែលតែងតែផ្ដល់ការគាំទ្រ និងតម្រង់ទិសដល់គ្រួសារយុវជនក្នុងស្រុកប្រាសាទសំបូរ។

បន្ទាប់មក អង្គសន្និបាតបានស្ដាប់នូវការបង្ហាញលទ្ធផលការងារសំខាន់ៗ រួមមាន៖
• លោក យឹម តុងឃាង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល៖ បានបង្ហាញពីលទ្ធផលការងារក្នុងវិស័យអប់រំ និងបច្ចេកទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានយុវជន។
• លោក ប៉ែន សុផាត អនុប្រធាន ស.ស.យ.ក. ស្រុក៖ បានរាយការណ៍យ៉ាងលម្អិតអំពីសកម្មភាពចុះជួយសង្គម រួមមានការសាងសង់ផ្ទះសប្បុរសធម៌ អណ្ដូងទឹកស្អាត ការជួយគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា យុទ្ធនាការសំអាតបរិស្ថាន និងជាពិសេសគឺជោគជ័យនៃព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍» នៅតំបន់ប្រាសាទសំបូរព្រៃគុក។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ចាន់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រួសារ ស.ស.យ.ក. ស្រុកប្រាសាទសំបូរទាំងអស់។ដែលតែងតែលះបង់ពេលវេលា ថវិកា កម្លាំងកាយ ចិត្ត ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជាំពិសេសគឺនៅក្នុងមូលដ្ឋានផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមបានផ្ដល់នូវអនុសាសន៍គន្លឹះៗសម្រាប់ជាទុនដល់គ្រួសារយុវជនដូចខាងក្រោម៖
1. ត្រូវស្គាល់ខ្លួនឯង៖ យុវជនត្រូវដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងគោលដៅជីវិតឱ្យបានច្បាស់លាស់ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ។
2. ត្រូវមានភាពក្លាហាន៖ ក្លាហានក្នុងការគិត ក្លាហានក្នុងការធ្វើ និងក្លាហានក្នុងការទទួលខុសត្រូវលើរាល់សកម្មភាពដែលបម្រើដល់ផលប្រយោជន៍រួម។
3. ត្រូវរៀនជំនាញដើម្បីឱកាសការងារ៖ ក្នុងសម័យកាលបច្ចេកវិទ្យានេះ យុវជនមិនត្រូវឈប់រៀនសូត្រនោះទេ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងជំនាញឯកទេសឱ្យបានពិតប្រាកដ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ និងរួមចំណែកកសាងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិ។
4.
ផ្អែកលើអនុសាសន៍របស់ឯកឧត្តមប្រធាន ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានប្តេជ្ញាចិត្តបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លា ពង្រីកសកម្មភាពជិះកង់ដើម្បីទេសចរណ៍ និងបង្កើនការបណ្ដុះបណ្ដាលសមត្ថភាពយុវជនក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ក្នុងស្មារតីសាមគ្គីភាពតែមួយ ក្រោមដំបូល ស.ស.យ.ក. ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV