Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង សាលាឆាន់ធំស្កឹមស្កៃជាសមិទ្ធផលនៃសុខសន្តិភាព និងការរួបរួមសាមគ្គីរបស់ពុទ្ធបរិស័ទ

អភិបាលស្រុកស្ទោង សាលាឆាន់ធំស្កឹមស្កៃជាសមិទ្ធផលនៃសុខសន្តិភាព និងការរួបរួមសាមគ្គីរបស់ពុទ្ធបរិស័ទ

(កំពង់ធំ)÷ លោក សាយ គឹមឡម បានលើកឡើងដូច្នេះនៅក្នុង ឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ញាតិញោមពុទ្ធបរិស័ទនៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនិងលើកជហ្វា (កក្ងោក) នៃសាលាឆាន់វត្តពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៥  ខែមីនា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា សាលាឆាន់ថ្មីដែលមានតម្លៃរាប់ម៉ឺនដុល្លារ បានកើតឡើងក្រោមការលះបង់ ការចូលរួមសន្សំបុញ្ញានិធិ សម្រាប់ទាំងជាតិនេះនិងអនាគតជាតិរបស់ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងទាំងជិតឆ្ងាយជាពិសេសក្រោមការរួបរួមសាមគ្គីសហការគ្នាខ្ពស់រវាងញាតិញោមពុទ្ធបរិស័ទ លោកអាចារ្យគណៈកម្មការ គ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋានក្រោមម្លប់សន្តិភាព។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណជាអានេកដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារបញ្ចុះមូលដ្ឋានស្រុកស្ទោងនិងសហការីដែលបានគិតគូរយកចិត្តទុកដាក់ក្នុងការលើកកម្ពស់និងអភិវឌ្ឍស្រុកស្ទោងជាពិសេសការចូលរួមយកចិត្តទុកដាក់ក្នុងការស្ដារប្រព័ន្ធជាសាស្ត្រនៅក្នុងឃុំ ពពក និងលើកគម្រោងទឹកស្អាតសម្រាប់ជូនពុកម៉ែបងប្អូននៅក្នុងឃុំពពកបានប្រើប្រាស់ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងនិងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ផងដែរ។

លើសពីនេះលោកបានណែនាំដល់រដ្ឋបាលឃុំពពកត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរឡើងថែមទៀត ជាពិសេសត្រៀមឯកសារពាក់ព័ន្ធនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីបំពេញសំណុំបែបបទធ្វើប្លង់កម្មសិទ្ធិចុះបញ្ជីដីធ្លីលក្ខណប្រព័ន្ធជូនប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័សស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥នេះ។

លោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូច ដល់ញាតិញោមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តរក្សាសុខសន្តិភាពឱ្យបានគង់វង្សសុខភាជាពិសេសថែរក្សាសុខភាពឱ្យបានមាំទាំដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សាលាឆាន់ថ្មីដែលដាក់ជហ្វា (កក្ងោក)នៅក្នុងឱកាសនេះមានបណ្ដោយ៣៦ម៉ែត្រ ទទឹង២១ម៉ែត្រនិងមានកម្ពស់១៧ម៉ែត្រ ហើយក្នុងឱកាសនោះដែរលោកអភិបាលស្រុកស្ទោង និងសហការីបានចូលរួមបច្ច័យចំនួន១លាន ២៥ម៉ឺន ជាមួយញាតិញោមពុទ្ធបរិស័ទផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains