Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ  និងពង្រឹងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពីសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅតាមព្រំដែនកម្ពុជា-ថៃ និងផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាន ស្ដីពីដំណើរបេសកកម្មពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព  នឹងបានពិភាក្សាការងារចាំបាច់មួចំនួនជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពលោកស្តីពីរបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងជាពិសេសបញ្ហាសន្តិភាពដែលកម្ពុជាប្រកាន់យកផងដែរ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអំពីជោគជ័យដ៍ត្រចះត្រចង់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្ដល់បទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗរួមមាន រ៉យទ័រ ,​ ហ្វ័ស ញូ ( Reuters និងFox News) ស្ដីពីសកម្មភាពរំលោភឈ្លានពាន និងកាន់កាប់ចូលជ្រៅក្នងទឹកដីកម្ពុជា ដោយខុសច្បាប់ ពីសំណាក់ភាគីថៃ ដោយបានដាក់ទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ដែលកម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការ ការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ ។ ក្នុងនោះ យោធិនគ្រប់រូប ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីគោរព និងអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់បណ្ដាថ្នាក់ តាមឋានានុក្រម ដើម្បីសម្រេចភារកិច្ចដែលជាតិ និងប្រជាជនប្រគល់ជូន។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹក ដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយទាហានដែលមានភារកិច្ចពាក់ព័ន្ធ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យបានដាច់ខាត  ដោយត្រូវគ្រប់គ្រង និងការពារឲ្យបានមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិបានឡើយ។  ព្រមជាមួយនោះ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹមក្នុងការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV