Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ឆ្នាំ២០២៦

ពិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ឆ្នាំ២០២៦

(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករដែលបានបញ្ចប់វគ្គ ក្រោមអធិបតីភាព លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ព្រមទាំងអាជីវករក្នុងខេត្តកំពង់ធំប្រមាណ ១៧២នាក់ មកពី១៩ខេត្ត។

លោក សំរិត គ្រុយ ប្រធានការិយាល័យ នីតិកម្មកសិកម្ម បានឱ្យដឹងថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺលើកកម្ពស់ការយល់ដឹង បទដ្ឋានគតិយុត្ត នីតិវិធីនិងវិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម  ស្របតាមការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងបច្ចេកទេសមួយចំនួន ជាពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ ការវិចខ្ចប់ ការចែកចាយ ការនាំចូល ថ្នាំកសិកម្ម និងជីកសិកម្ម ដែលជាអាជីវករ លក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីធានាបាននូវការយល់ដឹង ការពង្រឹងអនុវត្តន៏ច្បាប់ ប្រកបទៅដោយច្ចេកទេស និងប្រកបដោយគុណភាពល្អ ដើម្បីពង្រីក និងបង្កើនផលិតកម្មកសិកម្ម អោយមានទិន្នផលខ្ពស់ និងមាននិរន្តរភាពក្នុងខេត្ត ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពីធី លោក ប៉ែន វណ្ណរិទ្ធ មានចិត្តរីករាយយ៉ាងជ្រាលជ្រៅ ចំពោះអាជីវករដែលបានចូលរួម សិក្សាវគ្គបណ្តុះបណ្តាលសម្រេចបានលទ្ធផលល្អប្រសើរ ប្រកបដោយជោគជ័យ និងទំនួលខុសត្រូវខ្ពស់។

លោកបន្ថែមថា វិស័យកសិកម្ម នៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ ដើម្បីបន្តធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្មតាមរយៈ ការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម និង ពាណិជ្ជបនីយកម្មកសិកម្ម ដោយបានជំរុញ ការអនុវត្តវិធានការចាំបាច់មួយចំនួនរួមមាន ៖
ការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលបម្រើដល់ផលិតកម្មកសិកម្មបង្កើនការផ្តល់ សេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្មដល់កសិករ ក្នុងការស្រាវជ្រាវបច្ចេកទេសកសិកម្ម ដើម្បីបង្កើន ទិន្នផលដំណាំ និងបន្សំការប្រែប្រួលអាកាសធាតុ ក្នុងការគ្រប់គ្រង និង បង្កើនជីជាតិដីកសិកម្ម ការ ពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាង និង ពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីជំរុញការ អភិវឌ្ឍន៍វិស័យកសិកម្ម ។

សូមបញ្ញាក់ផងដែរថា ខេត្តកំពង់ធំ បានបើកវគ្គបណ្ដុះបណ្ដាលនេះជាលើកទី១៣ ដែលមានសិក្ខាកាមសរុប១៥៤៧នាក់ ដែលទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដល់អាជីវករប្រជាពលរដ្ឋ និងនិស្សិតដែលបានឆ្លងវគ្គថ្មីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រកបរបរលក់ដុំលក់រាយ ហើយចូលរួមចំណែកលើកកម្ពស់ ពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដើម្បីឲ្យទទួលបានចំណេះដឹងនិងមានវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម ជាអ្នកផ្គត់ផ្គង់សំភារៈ ជីកសិកម្ម ដល់អតិថិជនកសិករ ជាអ្នកផ្ដល់ព័ត៌មានបច្ចេកទេស ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មដល់ប្រជាកសិករខ្មែរ។ អត្ថបទ និងរូបភាព រិទ្ធី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV