Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្រ្តីជាន់ខ្ពស់ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាតិដើម្បីកុមារ៖ កុមារនិងយុវជន គឺជាកម្លាំងចលកររបស់សង្គមដ៏មានសក្តានុពល និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត

មន្រ្តីជាន់ខ្ពស់ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាតិដើម្បីកុមារ៖ កុមារនិងយុវជន គឺជាកម្លាំងចលកររបស់សង្គមដ៏មានសក្តានុពល និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត

(កំពង់ធំ)៖ ឯកឧត្តម ផាន់ គីម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កុមារនិងយុវជនគឺជាកម្លាំងចលកររបស់សង្គមដ៏មានសក្តានុពល និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តម លើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅរយ:ពេលពីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៦។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម លោកស្រី រស់ ឆេងឡាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ លោកស្រី អ៉ឹម ស្រីថា តំណាងអង្គការ ChildFund កម្ពុជា លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ លោក លោកស្រី អភិបាលក្រុងស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ផាន់ គីម បានម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលចូលរួមក្នុងពិធី ដែលបង្ហាញ ពីការយកចិត្តទុកដាក់រួមគ្នាសំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ និងកិច្ចការពារ កុមារតាមប្រព័ន្ធអនឡាញ ឱ្យកាន់តែសកម្មខ្លាំងឡើងមួយកម្រិតទៀត។

ឯកឧត្តម បានបន្តថា កុមារនិងយុវជនគឺជាកម្លាំងចលកររបស់សង្គមដ៏មានសក្តានុពល និងជាអ្នកបន្តវេនដឹកនាំប្រទេស ជាតិនាពេលអនាគត។ ការលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ការចូលរួមរបស់កុមារនិងយុវជន និងការការពារ ពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទលើកុមារ មិនគ្រាន់តែជាកាតព្វកិច្ចរបស់យើងដែលជាមនុស្សពេញ វ័យប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិយើងថែមទៀតផង។

ឯកឧត្តម បន្ថែមថា ការយល់ដឹងអំពីសិទ្ធិអំពីសារៈសំខាន់នៃការអនុវត្តសិទ្ធិកុមារ ការចូលរួមរបស់កុមារនិងយុវជន និងសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញ អាចជួយឱ្យសង្គមជាតិយើងមានការវិវត្តរឹងមាំ និងប្រកបដោយនិរន្តរភាព។ ការគោរព សិទ្ធិ និងការផ្តល់ឱកាសដល់កុមារឱ្យមានការយល់ដឹងអំពីអនុសញ្ញាស្តីពីសិទ្ធិកុមារ ការចូលរួមរបស់ពួកគេ គឺមាន សារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាការផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាល ការ អភិវឌ្ឍជំនាញ ការដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី ភាពជាអ្នកដឹកនាំ ការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ការចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។

ឯកឧត្តម ក៏បានសំណូមពរ ឱ្យមានការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់កុមារ និងយុវជន ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ។ ដោយកំណត់ថាសិទ្ធិរបស់កុមារគ្រប់រូប ត្រូវបានគោពដោយគ្មានការរើសអើង ដោយមិនប្រកាន់ពណ៌សម្បុរ ឋានៈ ឬអត្តសញ្ញាណភេទចម្រុះអ្វីឡើយ ហើយកុមារ និងយុវជន មានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ទៅលើ បញ្ហាដែលពាក់ព័ន្ធនឹងពួកគេ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV