Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ៥០០ កញ្ចប់ ដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតនៅស្រុកបារាយណ៏

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ៥០០ កញ្ចប់ ដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតនៅស្រុកបារាយណ៏

កំពង់ធំ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនសាសនិកឥស្លាម ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ដែលកម្មពិធីនេះធ្វើនៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងខែរ៉ាម៉ាឌនដ៏វិសុទ្ធ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា កម្មវិធីនេះស្តែងឱ្យឃើញពីទំនាក់ទំនងការទូត និងសប្បុរសធម៌ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងកិច្ចការសាសនាឥស្លាម អារ៉ាប៊ីសាអូឌីត។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចទាំងទ្វេ តែងតែគិតគូរ និងឲ្យតម្លៃដល់ សាសនិកឥស្លាម
គ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា និងរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា គ្មានការរើសអើង។

ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី បានដាស់តឿនដល់បងប្អូនសាសនិកឱ្យខិតខំសាងកុសលផលបុណ្យ បួសដោយភាពអត់ធ្មត់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដែលនេះជាខ្លឹមសារពិតប្រាកដនៃខែដ៏វិសុទ្ធនេះ៕

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV