Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសាកសួរសុខទុក្ខ ដល់មន្ត្រីនគរបាលកំពុងសម្រាប់ព្យាបាលនៅគេហដ្ឋាន

លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសាកសួរសុខទុក្ខ ដល់មន្ត្រីនគរបាលកំពុងសម្រាប់ព្យាបាលនៅគេហដ្ឋាន

(កំពង់ធំ)÷ព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក ហង្ស ចាន់ធូ នាយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានជំងឺ ( ខ្សោយបេះដូង) ។ បន្ទាប់ពីក្រុមគ្រួសារលោកបញ្ជូនទៅពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ ថែទាំ ពីគ្រូពេទ្យ ធ្វើឱ្យស្ថានភាពជំងឺ លោក មានការធូរស្រាលប្រសើរជាងមុន ទើបគ្រួសារលោក នាំមកសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ឬមានជំងឺឈឺថ្កាត់ ត្រូវដឹកនាំកងកម្លាំងសាកសួរសុខទុក្ខ ដល់លំនៅឋាន មន្ត្រីរូបនោះ ។

បន្ថែមលើប្រសាសន៍ សំណេះសំណាលលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងចូលរួមរំលែកនូវការលំបាកជាមួយក្រុមគ្រួសារអ្នកជំងឺ  និងណែនាំ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការរស់នៅស្អាត បរិភោគស្អាត មានអនាម័យជាប្រចាំថ្ងៃ ពិសារឱសថ តាមការកំណត់របស់គ្រូពេទ្យ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ទើបសុខភាពលោកល្អប្រសើរឡើងវិញ បន្តចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងនគរបាលជាតិ កម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា យើង ។

លោកស្នងការ បានផ្ដាំផ្ញើ ដល់ក្រុមគ្រួសារអ្នកជំងឺ
សូមកុំព្រួយបារម្ភ ចំពោះការងារជាប្រចាំថ្ងៃ នៅក្នុង
អង្គភាព បើមានបញ្ហាប្រឈមអ្វីមួយ សូមរួសរាន់ទំនាក់
ទំនងមកថ្នាក់ដឹកនាំ ដើម្បីអង្គភាព មានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូន រូបលោកបានទាន់ពេលវេលា ។

ជាមួយគ្នានោះដែរ លោកស្នងការ បានឧបត្ថម្ភ ÷១.ថវិកាចំនួន ៣,០០០,០០០រៀល, ២.អង្ករ ១០០គីឡូក្រាម,៣. មីខ្លាឃ្មុំ ០២ កេស,៤.ទឹកបរិសុទ្ធ ០២ កេស ដល់អ្នកជំងឺ ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយបញ្ហាជាប្រចាំថ្ងៃ ផងដែរ។

លោក ហង្ស ចាន់ធូ និងភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោក នាឱកាសនេះ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV