Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្ពានបេតុងមួយកន្លែង ស្ថិតនៅឃុំឈូកស្រុក ប្រាសាទសំបូរ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ

ស្ពានបេតុងមួយកន្លែង ស្ថិតនៅឃុំឈូកស្រុក ប្រាសាទសំបូរ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ

(កំពង់ធំ)÷  លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញទទួលស្ពានបេតុង១កន្លែងមានប្រវែង ១៨ម៉ែត្រ ទទឹង៥ម៉ែត្រស្ថិតនៅក្នុងភូមិអន្សរក្រហាយ ឃុំឈូកស្រុកប្រាសាទសំបូរ  ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសទទួលស្ពាននេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា  ដែលបាន ជួយសាងសង់ស្ពានបេតុង
ប្រវែង១៨ម៉ែត្រ ទទឹង ៥ម៉ែត្រ នេះ
ដែលគម្រោងនេះមានឈ្មោះថាគម្រោងគូសាណូណិ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ: ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២៥ និងចំណាយថវិកាសរុប ១៨៥.៥៥៣ដុល្លាសហរដ្ឋអាមេរិក។

លោក ឃីម សុខឃាង ក៏បានមានប្រសាសន៍លើកឡើងដែរថា ស្ពាននេះបានបម្រើឱ្យផលប្រយោជន៍ប្រជាជន នៅក្នុងភូមិអន្សរក្រហាយ និងភូមិសិរីសុខា ឃុំឈូក ស្រុកប្រាសាទសំបូរចំនួន ៦៩គ្រួសារ ស្មើនឹង៣៤១ នាក់ ស្រី ១៨៣នាក់ ក្នុងការធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃ ដែលរដូវវស្សារត្រូវឆ្លងទូក ហើយទឹកហូរខ្លាំង ។

លោកអភិបាលស្រុក បានបន្ថែមទៀតថា ពេលដែលទទួលបានស្ពានប្រជាពលរដ្ឋ មានចិត្តសប្បាយរីករាយជាពន់ពេក ព្រោះធ្វើឱ្យងាយស្រួលក្នុងការ ទៅទទួលសេវាសុខភាព ដឹកជញ្ជូនបន្លែ កសិផល និងជាពិសេសគឺសម្រាប់កុមារទៅសាលារៀនផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV