Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ១ខ្សែរ នៅឃុំសណ្តាន់ ស្រុកសណ្តាន់

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ១ខ្សែរ នៅឃុំសណ្តាន់ ស្រុកសណ្តាន់

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១.១០០ម៉ែត្រ នៅភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួមប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទជាមួយសមិទ្ធផលថ្មីនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនាពេលនេះ។ ឯកឧត្តម បានបន្តថា បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួច ឯកឧត្តមនឹងជួយបំពាក់អំពូលសូឡា និងបង្គោលភ្លើងអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ងាយស្រួលក្នុងការធ្វើដំណើរ ដើរហាត់ប្រាណ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកជនខិលខូចទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់វប្បធម៌ប្រើពលរដ្ឋ ដើម្បីកាប់ឆ្ការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ហើយប្រជាពលរដ្ឋដែលពាក់ព័ន្ធត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះនេះគឺជាទង្វើខុសច្បាប់។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិជាប្រចាំ ប៉ុន្តែនៅតែមានជនខិលខូចលួចឃុបឃិតគ្នា និងប្រព្រឹត្តបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃដែលជាដីរបស់រដ្ឋដោយខុសច្បាប់។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV