Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ  ហេង សុផល ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ស្តីពី ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន – វៀតណាម ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ទោ  ហេង សុផល ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ស្តីពី ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន – វៀតណាម ឆ្នាំ២០២៦

(កំពង់ធំ)÷លោកឧត្តមសេនីយ៍ទោ  ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ស្តីពី ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន – វៀតណាម ឆ្នាំ២០២៦ ដល់កងកម្លាំងនគរបាលចូលរួមប្រមាណ ៣៥ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៦ ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ  ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើងអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងចំពោះជាតិមាតុភូមិ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបានសុខសុវត្ថិភាពល្អ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បន្តថ្លែងក្រើនរំលឹក ដល់ថ្នាក់ដឹកនាំផែនការងារជំនាញ និងលោកអធិការនគរបាលត្រូវបន្តពង្រឹង÷ ១-វិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,២-ពង្រឹងរបៀបរបបការងារជំនាញ,៣-ផែនព្រហ្មទណ្ឌ ប្រើប្រាស់ វិធានការច្បាប់ វិធានការជំនាញ វិធានការរដ្ឋបាល ការចងក្រង គ្រប់គ្រងមុខសញ្ញា និងមុខរបពិសេស,៤-ការងារអគ្គិភ័យ និងសង្គ្រោះ ត្រៀមលក្ខណៈសម្រាប់ កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ,៥-ការងារចរាចរណ៍ផ្លូវគោក និងការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវបញ្ចុះកម្លាំងរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ តាមទីប្រជុំជនរមនីយដ្ឋាន ទីកម្សាន្តសប្បាយភាពនានា,៦-គ្រប់ពេល
វេលាការអនុវត្ត-តួនាទី ភារកិច្ចជំនាញ ជាប្រចាំ ត្រូវគ្រងឯកសណ្ឋាន បានសមរម្យសាកសមជាមន្ត្រីនគរបាលជាតិ,៧-បន្តការប្រមូលផ្ដុំកងកម្លាំងវេនប្រចាំការ  បង្កើនការចុះល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមគោលដៅសំខាន់ៗ ។

ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណី ចិន-វៀតណាម ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ណែនាំដល់កងកម្លាំង
ត្រូវបង្កើនការផ្សព្វផ្សាយគោលនយោបាយ
“ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដល់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហា អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ហាមដាច់ខាតការដុតគ្រឿងបំពងសម្លេង ផាវ កាំជ្រួច ដែល
បង្ករឲ្យមានជាសម្លេងផ្ទុះផ្សេងៗ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្ត.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV