កម្មវិធីលើកកម្ពស់ ផលិតភាពផលិតផលក្នុងស្រុក ទៅតាមស្តង់ដារ និងការប្រកួតប្រជែងស្មើភាព
(កំពង់ធំ)៖ លោកស្រីអនុបណ្ឌិត ច័ន្ទ លក្ស្មី ជាស្ថាបនិកផលិតផលខ្មែរយីហោ អាយុវេដាហ៍ (AYVD),
លោក សួគ៌ ភិរម្យ ជានាយកប្រតិបត្តិគម្រោង, លោក វុិន ស្រ៊ាន ជានាយកទីផ្សារ បានរួមគ្នាធ្វើការផ្សព្វផ្សាយអំពី “កម្មវិធីលើកកម្ពស់ ផលិតភាពផលិតផលក្នុងស្រុក ទៅតាមស្តង់ដារ និងការប្រកួតប្រជែងស្មើភាព”។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូ អាជីវករ សិស្ស-និស្សិតជាច្រើននាក់ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះលោកស្រីអនុបណ្ឌិត ច័ន្ទ លក្ស្មី ជាស្ថាបនិក ផលិតផលខ្មែរយីហោ អាយុវេដាហ៍ បានបង្ហាញពីរគោលបំណងចំបង គឺជួយលើកកម្ពស់ និងជំរុញការកែច្នៃផលិតផលក្នុងស្រុកឱ្យមានគុណភាព ត្រូវតាមស្តង់ដារ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និងអន្តរជាតិបានផងដែ។
ជាមួយគ្នានេះផងដែ លោក សួគ៌ ភិរម្យ ជានាយកប្រតិបត្តិគម្រោង ក៏បានលើកយកពីចក្ខុវិស័យ ដើម្បីឱ្យក្លាយជាវេទិកាដែលបង្កើតផលវិជ្ជមានក្នុងសង្គមដោយ៖ បង្កើនផលិតភាពក្នុងសហគមន៍ បង្កើតឱកាសការងារ កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខភាព និងសុខមាលភាពល្អ សមភាពយេនឌ័រ ជួយឱ្យកុមារទទួលបានការអប់រំ អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិយ៉ាងចីរភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
លោក វុិន ស្រ៊ាន ជានាយកទីផ្សារ បានជំរុញកំណើនតម្លៃផលិតផលកសិកម្ម តាមរយៈការកែច្នៃ និងអភិវឌ្ឍស្តង់ដារ ដើម្បីនាំទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។ ដោយមានកិច្ចសហការជាមួយសហគមន៍ជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើមចេញពីទិន្នផលកសិកម្ម ទើបគម្រោងអាចផលិតបានជាផលិតផលសម្រេចដែលមានគុណភាពខ្ពស់ ត្រូវតាមស្តង់ដាសុវត្ថិភាព និងអាចចែកចាយដល់អ្នកប្រើប្រាស់ទាំងក្នុងប្រទេស និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែ។ លោកក៏សូមសំណូមពរដល់អាជីវករ ប្រជាពលរដ្ឋ និងសិស្ស-សិស្សិតទាំងអស់ ឱ្យចូលរួមគាំទ្រនូវផលិតផលខ្មែរ ដែលបានផលិតដោយដៃខ្មែរពិតៗ ដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះផលិតផលយីហោ អាយុវេដាហ៍ (AYVD) ដែលផលិតបានជាផលិតផលសម្រេច ហើយនិងកំពុងចែកចាយលើទីផ្សាររួមមាន៖ ទឹកដោះគោមាស (Golden Mix), កាហ្វេក្រវ៉ាញ (Cardafin Mix), ប្រេងរឺតធម្មជាតិ, ប្រេងចន្ទន៍, ប្រេងបណ្តេញមូសធម្មជាតិ, អាល់កុលសម្លាប់មេរោគ, និងសាប៊ូរមៀតមាសដុសមុខ និងដងខ្លួន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យអ៊ុមញឹប។

















![]()
