Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដំណើរការកិច្ចប្រជុំរបស់ខ្លួន ដោយផ្តោតលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋាន ជាពិសេសការបោសសម្អាត មិនឱ្យកើតមានការប្រមូលផ្តុំឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងទឹកដីខេត្តកំពង់ធំ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដំណើរការកិច្ចប្រជុំរបស់ខ្លួន ដោយផ្តោតលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋាន ជាពិសេសការបោសសម្អាត មិនឱ្យកើតមានការប្រមូលផ្តុំឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងទឹកដីខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឱ្យយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋាន ជាពិសេសការអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការប្រមូលផ្តុំឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនឱ្យកើតមានក្នុងខេត្តកំពង់ធំជាដាច់ខាត។

ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។

ឯកឧត្តម នួន ផារ័ត្ន បានបន្តថា ថ្វីត្បិតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនទាន់កើតមានក្នុងមូលដ្ឋានខេត្តកំពង់ធំក្តី ទាមទារឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការនិងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តម បានបន្ថែមថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា គឺដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ និងសុវត្ថិភាពសង្គមឱ្យមានប្រសិទ្ធភាព។ អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV