Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញាលើកទី១០ ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធលើរបាយការណ៍មានលក្ខណៈពេញលេញ

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញាលើកទី១០ ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធលើរបាយការណ៍មានលក្ខណៈពេញលេញ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ដោយយោងទៅតាមប្រតិទិនរបស់ក្រុមប្រឹក្សាខេត្តថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ដើម្បីឆ្លងនូវរបៀបវារៈនៃកិច្ចប្រជុំចំនួន ០៣ រួមមានៈ១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៩ របស់ក្រុមប្រឹក្សាខេត្ត២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីក្របខណ្ឌអភិវឌ្ឍខេត្ត រយៈពេល៥ឆ្នាំ (២០២៥-២០២៩)៤- បញ្ហាផ្សេងៗ។

បន្ទាប់ពីសមាជិកនៃអង្គប្រជុំបានពិនិត្យ និងអនុម័តតាមរបៀបវាយៈនៃកិច្ចប្រជុំរួចមក ឯកឧត្តម ដៀប ពីរី មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ជាកិច្ចប្រជុំមួយសម្រាប់ត្រួតពិនិត្យនូវរបាយការណ៍សកម្មភាព និងសមិទ្ធផលនានាមន្ទីរអង្គភាពប្រចាំខែ ព្រមទាំងពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធលើរបាយការណ៍ឱ្យបានត្រឹមត្រូវ មានលក្ខណៈពេញលេញ ដើម្បីរក្សាទុកចងក្រងជាឯកសារ នូវសកម្មភាពការងាររបស់រដ្ឋបាលខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម ដៀប ពីរី បានថ្លែងអំណរគុណដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់រួមដៃគ្នាអនុវត្តខេត្តកំពង់ធំមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានល្អប្រសើរ ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅមានភាពសុខុមរមនា ជាពិសេសពាក់ព័ន្ធការបង្ក្រាបទប់ស្កាត់បញ្ហាក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសធនធានធម្មជាតិ បទល្មើសនេសាទ និងទប់ស្កាត់បានមិនឱ្យមានការកាប់ទន្ទ្រានដីតំបន់៣ ទទួលបានប្រសិទ្ធភាព។ អត្ថបទ រដ្ឋបាលខេត្ត-

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains