Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៖ មានផ្លូវ ភ្លើង ស្ពាន និងទឹក ជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៖ មានផ្លូវ ភ្លើង ស្ពាន និងទឹក ជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ

(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ  និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារថ្នាក់ស្រុក ចូលរួមក្នុងពិធីបើកការដ្ឋានការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៦០ម ទទឹង ៨ម ស្ថិតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជាផ្លូវ ស្ពាន ភ្លើង និងទឹក ដោយសារតែការតភ្ជាប់ពីជនបទ ទៅទីប្រជុំជន ដើម្បីជំរុញសេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការសាងសង់ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគចាំបាច់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការផ្តល់សេវាសាធារណៈ។ ដោយស្របទៅ និងយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់វិស័យអាទិភាព៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ឯកឧត្តម បានបន្តថា មកដល់ពេលបច្ចុប្បន្នផ្លូវ និងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អ និងសាងសង់ឡើងថ្មីតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ តាមរយៈសមិទ្ធផលផ្លូវ និងស្ពាន ដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញ ជាពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ទាប់មកឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងរដ្ឋបាលឃុំ ឱ្យយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាឱ្យបានសុខសុវត្ថិភាព នៅពេលទទួលបានស្ពានថ្មី សូមប្រើប្រាស់ដោយមានការថែទាំ និងចូលរួមថែរក្សាឱ្យបានគង់វង្ស ដែលអាចប្រើប្រាស់បានយូរអង្វែង។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV