Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន១០៧នាក់ នៅវិទ្យាល័យ ជា សុីម ប្រឡាយ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន១០៧នាក់ នៅវិទ្យាល័យ ជា សុីម ប្រឡាយ 

(ខេត្តកំពង់ធំ)៖​ សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ សហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត អនុសាខាកក្រកស្រុកស្ទោង បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយក្រោមអធិបតីភាពលោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង។ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកស្រី ឡាយ សុថាវន្ត អនុប្រធានការិយាល័យយុវជន នៃមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត លោក សាយ សិរីវុទ្ឋ នាយកវិទ្យាល័យ ជា ស៊ីមប្រឡាយ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា លោកនាយក នាយករង ទីប្រឹក្សា​យុវជន​  លោកគ្រូឣ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ជា ស៊ីម ប្រឡាយចំនួន១០៧នាក់ ស្រី(៧១នាក់)។

​លោក សាយ សិរីវុទ្ឋ នាយកវិទ្យាល័យ ជា ស៊ីមប្រឡាយ បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជន​ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ 

ជាមួយគ្នានោះដែរលោក សាយ គឹមឡម  ក៏បានផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ÷ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ជា ស៊ីម ប្រឡាយធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១.ខិតខំអនុវត្តឱ្យបានល្អ វិន័យ បទបញ្ជា របស់យុវជនកាកបាទក្រហមកម្ពុជា។ ២.ប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នា និងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដ៏ទៃទៀត។ ៣.ខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ផ្សេងៗ ដែលនាំឱ្យអ្នកមានគុណពិបាកចិត្ត និងមានទុក្ខ។ ៤.អនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង។ ៥. មិនប្រើឯកសណ្ឋាននេះដើម្បីគ្រាន់តែល្អមើល បង្អួតគេឯងឡើយ គឺប្រើក្នុងបេសកកម្មរបស់ខ្លួនជាយុវជនកាកបាទក្រហម បេះដូងមនុស្សធម៌បរិសុទ្ធថ្លៃថ្លា ជួយដល់អ្នករងគ្រោះងាយរងគ្រោះបំផុត។ ៦.ចូលរួមធ្វើសកម្មភាពជាក់ស្តែង ដូចជា៖សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើងអំពើហិង្សា ព្រមទាំងចូលរួមដាំ និងថែរក្សាដើមឈើ 

សូមបញ្ជាក់ផងដែរថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ តាមរយៈលោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV