Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎លោក គង់ សំអាតលើកទឹកចិត្តអោយប្រជាកសិករនៅឃុំសាមគ្គី ដាំបន្លែចម្រុះ ជួយបង្កើនជីវភាពក្នុងគ្រួសារ សហគមន៍ នឹងមិនធ្វើការចំណាកស្រុក

‎លោក គង់ សំអាតលើកទឹកចិត្តអោយប្រជាកសិករនៅឃុំសាមគ្គី ដាំបន្លែចម្រុះ ជួយបង្កើនជីវភាពក្នុងគ្រួសារ សហគមន៍ នឹងមិនធ្វើការចំណាកស្រុក

(កំពង់ធំ)÷ ‎លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្លង្ក័ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ក៏ដូចជាភូមិឃុំ
‎នានានៅទូទាំងស្រុកប្រាសាទបល្ល័ង្កេ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ ដើប្បីបង្កើនជីវភាពក្នុងគ្រួសារ ​សហគមន៍ នឹងមិនធ្វើការចំណាកស្រុក។

‎ការលើកទឹកចិត្តនេះត្រូវបាន លោកអភិបាលស្រុក លើកឡើងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ និងការប្រកបមុខរបរ ដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

‎ជាមួយគ្នានោះដែរ លោកអភិបាលស្រុក បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុង ភូមិ ឃុំ ស្រុក ថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

‎លើសពីនេះទៀតលោកអភិបាលស្រុក បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំដាំបន្លែបែបធម្មជាតិឱ្យបានច្រើននៅតាមគ្រួសារ និងសហគមន៏ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិ ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំ មានតម្លៃសមរម្យ ធ្វើឱ្យសុខភាពល្អ កាត់បន្ថយការចំណាយផ្សេងៗផងដែរ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យនិងកែសម្រួលអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV