Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព តម្រាយផ្លូវ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព តម្រាយផ្លូវ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖  លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព តម្រាយផ្លូវជូនថ្នាក់ដឹកនាំ ជាន់ខ្ពស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី មេបញ្ជាការរងខេត្ត ទាំងលោកនាយសេនាធិការរងប្រធាន-អនុប្រធានមន្ទីរទាំង នាយការិយាល័យ ចំណុះមន្ទីរលោក លោកស្រី នាយការិយាល័យ ចំណុះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ប្រធានអង្គភាពទាំង២កមេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ផងដែរ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដាក់ផែនការ ការពារសន្តិសុខសុវត្ថិភាព តម្រាយផ្លូវជូនថ្នាក់ដឹកនាំ ជាន់ខ្ពស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ក្នុងខេត្តកំពង់ធំ រួមមាន៖ ១.ផែនការការពារសន្តិសុខ រក្សា សុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ២.ផែនការការពារសន្តិសុខ រក្សា សុវត្ថិភាព តម្រាយផ្លូវ ជូនថ្នាក់ដឹកនាំ ជាន់ខ្ពស់ ជាអចិន្ត្រៃយ៍។ ៣.ផែនការការពារសន្តិសុខ រក្សា សុវត្ថិភាព និងសង្គ្រោះបន្ទាន់ ក្នុង ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដាក់បទបញ្ជាដល់នាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ យកទៅអនុវត្តក្នុងការ ការពារសន្តិសុខ រក្សាសុវត្ថិភាព តម្រាយផ្លូវ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ជាន់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានឡើងផងដែរអំពីកិច្ចសហការជាមួយអាជ្ញារធមូលដ្ឋានក្នុងការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៦ ត្រូវយកចិត្តទុក្ខដាក់ក្នុងការចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន និងណែនាំដល់បងប្ងូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជធូបទាន អាចបង្កឱ្យឆាបចេះ ខ្លាយជាអគ្គីភ័យគ្រោះថ្នាក់ដល់អាយុជីវិត និងខាតបងទ្រព្យសម្បត្តិជាដើម។ ជុំរុញបន្ថែមដល់ កម្លាំងចុះការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែង ដើម្បឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ប្រគល់ជូន។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV