Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យុវជនកាកបាទក្រហមកម្ពុជាស្រុកសន្ទុក ទទួលវគ្គបណ្ដុះបណ្តាលអំពីប្រវត្តិចលនាកាកបាទក្រហម គោលការណ៍គ្រិះ និងវិជ្ជាសង្គ្រោះបឋម

យុវជនកាកបាទក្រហមកម្ពុជាស្រុកសន្ទុក ទទួលវគ្គបណ្ដុះបណ្តាលអំពីប្រវត្តិចលនាកាកបាទក្រហម គោលការណ៍គ្រិះ និងវិជ្ជាសង្គ្រោះបឋម

(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពី ប្រវត្តិចលនាកាកបាទក្រហម  អឌ្ឍចន្ឌក្រហម  គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ទៅដល់យុវជនកាកបាលក្រហមកម្ពុជានៅវិទ្យាល័យកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន៥៤នាក់ ស្រីចំនួន៤៤ នាក់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជេីជាអធិបតីភាពពីលោក ខាត់ ញ៉េស តំណាងលោក វណ្ណ: សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាក
បាទក្រហមកម្ពុជាស្រុកសន្ទុក  លោកស្រី ឡេង សុឃីម នាយិការងសាខា លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិ មន្ត្រីអនុសាខា និងមន្រ្តីការិយាល័យអប់រំស្រុកសន្ទុកផងដែរ។

លោកស្រី ឡេង សុឃីម នាយិការងសាខាបានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន ។

នាឱកាសនោះ លោក ខាត់ ញ៉េស  បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជូនចំពោះប្អូនៗនិងក្មួយៗទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក៍ដូចជាវគ្គបណ្ដុះបណ្ដាលនេះផងដែរ៕

បន្ថែមនាពេលនេះលោក ខាត់ ញ៉េស បានផ្តល់នូវអនុសាសន៍ដល់បងប្អូនៗ និងក្មួយៗទាំងអស់មាន២ចំណុចសំខាន់÷ ប្អូនៗនិងក្មួយទាំងអស់ជាកំលាំងចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ប្អូនៗនិងក្មួយៗបងប្អូនទាំងអស់ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់សង្គមជាតិផងដែរ។ សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា÷ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រិះ ការប្រើប្រាស់បដិរូប សន្លប់បាត់បងស្មារតី(មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក)ស្លាក់(មនុស្សពេញវ័យ កុមារ ទារក វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ន។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ.ពិនិត្យកែសម្រួលអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV