Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម វង្សី វិស្សុត អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន  ៦.០៥៧បណ្ណ ស្មើនឹង ២.៦៩២គ្រួសារ ជូនប្រជាពលរដ្ឋ ០៤ភូមិ នៃស្រុកកំពង់ស្វាយ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន  ៦.០៥៧បណ្ណ ស្មើនឹង ២.៦៩២គ្រួសារ ជូនប្រជាពលរដ្ឋ ០៤ភូមិ នៃស្រុកកំពង់ស្វាយ

(ខេត្តកំពង់ធំ): ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន  ៦.០៥៧បណ្ណ ស្មើនឹង ២.៦៩២គ្រួសារ ជូនប្រជាពលរដ្ឋ ០៤ភូមិ រួមមាន ភូមិល្វា ភូមិត្រពាំងអារក្ស ភូមិមហរ៍ និងភូមិព្រៃទប់ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពទូទៅខេត្តកំពង់ធំ និងបានបញ្ជាក់បន្ថែមទៀតថា គិតមកដល់ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនី​យកម្ម សំណង់ និងសុរិយោដីខេត្ត បានជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈ​ប្រព័ន្ធដែលសម្រេច​វាស់វែង​រួចចំនួន ៤២១.៩៦២ក្បាលដី និងចេញបណ្ណបានចំនួន ៣១១.៥១៣បណ្ណ។ ហើយលទ្ធផលដែលសម្រេច​បាននេះ ជាការ​រួមចំណែក ការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ។  លើសពីនេះ​លទ្ធផលនៃ​ការ​ចុះបញ្ជីដីបានពង្រឹងនូវទីផ្សារដីធ្លី ពិសេសការចូលរួមចំណែកបង្កើនចំណូល ថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា  និង​ការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានសំដែងការអបអរសាទរ និងកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លីដែល បានសម្រេចលទ្ធផ​ល​​ជា​បន្តបន្ទាប់  ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ ដែល​បាន​អនុវត្តតាមនីតិវិធីច្បាប់ ដែលជាសមិទ្ធផលមួយបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយ​ដីធ្លីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម វង្សី វិស្សុត បានសំណូមពរដល់​អាជ្ញាធរ​ដែនដីត្រូវចូលរួមជំរុញការចុះបញ្ជីដីធ្លី ឲ្យ​បាន​ឆាប់ និងគ្រប់ភូមិ/ឃុំ តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះ​កំណត់​ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់  និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ  ឬការដណ្តើមសិទ្ធលើក្បាលដី ការ​សម្រួល​ឯកសារ​​រណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះ​បញ្ជីដីធ្លីនាំ​ឲ្យមាន​ការ​កំណត់ច្បាស់លាស់ រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាស​គ្មានវិវាទ ដើម្បីចូលរួមចំណែក​កាត់​បន្ថយ​ទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់​កម្មសិទ្ធិ​គឺ​មាន​​ការពារ​ដោយ​ច្បាប់ ធានា​ដោយរដ្ឋ ហើយប្រជា​ពលរដ្ឋ​អាចយកប្លង់ទៅប្រើប្រាស់ ទាញ​យកប្រយោជន៍​ដើម្បីលើក​ស្ទួយ​ជីវភាព​គ្រួសារ​របស់គាត់ និងបន្តខិតខំធ្វើយ៉ាងណាវាស់វែង ឲ្យបាន​ចប់សព្វ​គ្រប់ទូទាំងខេត្ត​តាមផែនការរបស់ក្រសួង ក្នុង​បំណាច់ឆ្នាំ២០២៥ ខាងមុខនេះ ។អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains