Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំស្រុកសន្ទុក បានសហការជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ ចុះពិនិត្យមើលការស្នើសុំសម្រួល ដើម្បីពង្រីកផ្លូវដីសឡើងវិញ មានប្រវែង៥គីឡូម៉ែត្រ

ថ្នាក់ដឹកនាំស្រុកសន្ទុក បានសហការជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ ចុះពិនិត្យមើលការស្នើសុំសម្រួល ដើម្បីពង្រីកផ្លូវដីសឡើងវិញ មានប្រវែង៥គីឡូម៉ែត្រ

(កំពង់ធំ)÷ លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក សហការជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ ចុះពិនិត្យមើលការស្នើសុំសម្រួល ដើម្បីពង្រីកផ្លូវដីសឡើងវិញ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ដើម្បីឱ្យបងប្អូនប្រជាកសិករងាយធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា ស្ថិតនៅភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក វណ្ណៈ សោភានិត បានគូសបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្ដេចនិងឯកឧត្តមកំពុងតែកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ជាពិសេសផ្លូវដែលជាសរសៃឈាមនៃសេដ្ឋកិច្ច ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលឿន ឆាប់រហ័ស មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចំណេញពេលវេលា។

លោកអភិបាលស្រុកសន្ទុក និងមន្ត្រីជំនាញចុះត្រួតពិនិត្យការពង្រីកផ្លូវដីស ផ្តោតលើការមើលសភាពផ្លូវ និងតាមដានការងារជាក់ស្តែង ដើម្បីឱ្យផ្លូវមានស្តង់ដារល្អ ប្រើបានយូរ ជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានសម្ដែងពិការសប្បាយរីករាយ ព្រោះបានផ្លូវដីសថ្មីនេះ អាចជួយសម្រួលការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅកាន់ផ្សារ និងទៅសាលារៀនរបស់កូនៗបានងាយស្រួលជាងមុន។

លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកសាងផ្លូវដីស ព្រោះផ្លូវនេះជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានមានការរីកចម្រើន បង្កើនភាពរីករាយក្នុងជីវភាពរស់នៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនេះ ដោយប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងជួយគ្នារក្សាសណ្តាប់ធ្នាប់ អនាម័យ ដើម្បីឱ្យភូមិឃុំកាន់តែស្អាត មានសោភ័ណភាព និងមានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។ អត្ថបទ រដ្ឋបាលស្រុកសន្ទុក.ពិនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV